6 គឺទ្រង់តែ១ព្រះអង្គដែលជាថ្មដាហើយជាសេចក្ដីសង្គ្រោះនៃខ្ញុំក៏ជាប៉មយ៉ាងខ្ពស់របស់ខ្ញុំៗមិនត្រូវរង្គើឡើយ
7 សេចក្ដីសង្គ្រោះ និងសិរីល្អរបស់ខ្ញុំ នោះនៅនឹងព្រះឯថ្មដានៃកំឡាំងខ្ញុំ និងទីពឹងជ្រករបស់ខ្ញុំក៏នៅក្នុងព្រះដែរ
8 ជនទាំងឡាយអើយ ចូរទុកចិត្តនឹងទ្រង់ជានិច្ចចូរអ្នករាល់គ្នាប្លុងចិត្តនៅចំពោះទ្រង់ព្រះទ្រង់ជាទីពឹងជ្រកសំរាប់យើងខ្ញុំ។ –បង្អង់
9 ៙ ប្រាកដមែន មនុស្សធម្មតាជាអសារឥតការហើយមនុស្សមាំទាំជាសេចក្ដីបោកប្រាស់បើនឹងថ្លឹងគេនៅជញ្ជីងនោះទាំងអស់រួចគ្នាស្រាលជាងខ្យល់ដង្ហើមទៅទៀត
10 កុំឲ្យទុកចិត្តនឹងសេចក្ដីសង្កត់សង្កិនឡើយក៏កុំឲ្យអួតខ្លួនក្នុងការលួចប្លន់ដែរបើកាលណាមានទ្រព្យសម្បត្តិចំរើនឡើងនោះកុំឲ្យទុកចិត្តនឹងរបស់ទាំងនោះឲ្យសោះ
11 ព្រះទ្រង់បានមានព្រះបន្ទូលម្តងហើយខ្ញុំបានឮសេចក្ដីនេះ២ដងផង គឺថាឫទ្ធានុភាពសំរេចនៅលើព្រះ
12 ឱព្រះអម្ចាស់អើយសេចក្ដីសប្បុរសក៏ជារបស់ផងទ្រង់ដែរដ្បិតទ្រង់សងដល់គ្រប់មនុស្សទាំងអស់តាមការប្រព្រឹត្តរបស់គេ។