1 ឱព្រះអង្គអើយ ទ្រង់ជាព្រះនៃទូលបង្គំទូលបង្គំនឹងស្វែងរកទ្រង់អស់ពីចិត្តព្រលឹងទូលបង្គំស្រេករកទ្រង់រូបសាច់ទូលបង្គំរឭកចង់បានទ្រង់នៅក្នុងស្រុករីងស្ងួត ហើយហួតហែងដែលគ្មានទឹកសោះ
2 ដើម្បីឲ្យបានឃើញឥទ្ធិឫទ្ធិ និងសិរីល្អរបស់ទ្រង់ដូចជាទូលបង្គំបានឃើញនៅក្នុងទីបរិសុទ្ធដែរ
3 ដ្បិតសេចក្ដីសប្បុរសនៃទ្រង់ នោះវិសេសជាងជីវិតបបូរមាត់ទូលបង្គំនឹងសរសើរដល់ទ្រង់
4 គឺយ៉ាងនោះ ដែលទូលបង្គំនឹងលើកដំកើងទ្រង់ក្នុងកាលដែលនៅរស់នៅឡើយទូលបង្គំនឹងប្រទូលដៃឡើង ដោយនូវព្រះនាមទ្រង់
5 នោះព្រលឹងទូលបង្គំនឹងបានឆ្អែតដូចជាបានបរិភោគខួរឆ្អឹង ហើយនឹងខ្លាញ់ផងមាត់ទូលបង្គំក៏នឹងសរសើរទ្រង់ ដោយបបូរមាត់រីករាយ
6 ដោយទូលបង្គំនឹកដល់ទ្រង់ នៅលើដំណេកហើយរំពឹងគិតពីទ្រង់ នៅអស់ទាំងយាមយប់