ទំនុក‌ដំកើង 63:3-9 KHOV

3 ដ្បិត​សេចក្ដី​សប្បុរស​នៃ​ទ្រង់ នោះ​វិសេស​ជាង​ជីវិតបបូរ​មាត់​ទូល‌បង្គំ​នឹង​សរសើរ​ដល់​ទ្រង់

4 គឺ​យ៉ាង​នោះ ដែល​ទូល‌បង្គំ​នឹង​លើក​ដំកើង​ទ្រង់ក្នុង​កាល​ដែល​នៅ​រស់​នៅ​ឡើយទូល‌បង្គំ​នឹង​ប្រទូល​ដៃ​ឡើង ដោយ​នូវ​ព្រះ‌នាម​ទ្រង់

5 នោះ​ព្រលឹង​ទូល‌បង្គំ​នឹង​បាន​ឆ្អែតដូច​ជា​បាន​បរិភោគ​ខួរ​ឆ្អឹង ហើយ​នឹង​ខ្លាញ់​ផងមាត់​ទូល‌បង្គំ​ក៏​នឹង​សរសើរ​ទ្រង់ ដោយ​បបូរ​មាត់​រីក‌រាយ

6 ដោយ​ទូល‌បង្គំ​នឹក​ដល់​ទ្រង់ នៅ​លើ​ដំណេកហើយ​រំពឹង​គិត​ពី​ទ្រង់ នៅ​អស់​ទាំង​យាម​យប់

7 ដ្បិត​ទ្រង់​បាន​ធ្វើ​ជា​ជំនួយ​ដល់​ទូល‌បង្គំទូល‌បង្គំ​នឹង​មាន​ចិត្ត​រីក‌រាយ​នៅ​ក្រោម​ម្លប់​ស្លាប​ទ្រង់

8 ព្រលឹង​ទូល‌បង្គំ​តាម​ទ្រង់​ប្រកិតព្រះ‌ហស្ត​ស្តាំ​នៃ​ទ្រង់​ក៏​ទប់‌ទល់​ទូល‌បង្គំ

9 តែ​អស់​អ្នក​ដែល​រក​បំផ្លាញ​ព្រលឹង​នៃ​ទូល‌បង្គំនោះ​នឹង​ចុះ​ទៅ​ក្នុង​ជំរៅ​នៃ​ផែនដី