15 ទូលបង្គំនឹងថ្វាយចៀមយ៉ាងធាត់ជាដង្វាយដុតដល់ទ្រង់ព្រមទាំងក្លិនឈ្ងុយរបស់ចៀមឈ្មោលផងទូលបង្គំនឹងថ្វាយទាំងកូនគោ និងពពែឈ្មោលដែរ។–បង្អង់
16 ៙ មកនេះ ចូរស្តាប់ចុះ អស់អ្នកដែលកោតខ្លាចដល់ព្រះអើយខ្ញុំនឹងថ្លែងប្រាប់ពីការដែលទ្រង់បានប្រោសដល់ព្រលឹងខ្ញុំ
17 មាត់ខ្ញុំបានអំពាវនាវដល់ទ្រង់ហើយអណ្តាតខ្ញុំបានសរសើរដំកើងទ្រង់
18 បើប្រសិនជាខ្ញុំឃើញមានសេចក្ដីទុច្ចរិតនៅក្នុងចិត្តនោះព្រះអម្ចាស់ទ្រង់មិនព្រមស្តាប់ខ្ញុំទេ
19 ប៉ុន្តែព្រះទ្រង់បានស្តាប់ខ្ញុំហើយទ្រង់បានប្រុងស្តាប់ពាក្យខ្ញុំអធិស្ឋាន
20 សូមសរសើរព្រះអង្គ ដែលទ្រង់មិនបានបែរចេញពីសេចក្ដីអធិស្ឋានរបស់ខ្ញុំក៏មិនបានបង្វែរសេចក្ដីសប្បុរសទ្រង់ពីខ្ញុំចេញដែរ។