9 គឺព្រះដែលរក្សាជីវិតយើងឲ្យរស់នៅក៏មិនឲ្យជើងយើងត្រូវរឥលឡើយ
10 ដ្បិត ឱព្រះអង្គអើយ ទ្រង់បានល្បងលយើងខ្ញុំហើយក៏បានសាកយើងខ្ញុំដូចជាគេសាកប្រាក់ដែរ
11 ទ្រង់បាននាំយើងខ្ញុំឲ្យជាប់មងហើយបានផ្ទុកបន្ទុកយ៉ាងធ្ងន់នៅលើចង្កេះយើងខ្ញុំ
12 ទ្រង់បានឲ្យមនុស្សជិះក្បាលយើងខ្ញុំយើងខ្ញុំបានដើរលុយភ្លើង និងទឹកទៅប៉ុន្តែទ្រង់បាននាំយើងខ្ញុំចេញមកនៅទីដ៏មានជាបរិបូរវិញ
13 ទូលបង្គំនឹងយកដង្វាយដុត ចូលទៅក្នុងដំណាក់ទ្រង់ហើយនឹងលាបំណន់របស់ទូលបង្គំ
14 ជាបំណន់ដែលបបូរមាត់ទូលបង្គំបានបន់ទុកហើយដែលមាត់ទូលបង្គំមានវាចាក្នុងកាលដែលមានសេចក្ដីវេទនា
15 ទូលបង្គំនឹងថ្វាយចៀមយ៉ាងធាត់ជាដង្វាយដុតដល់ទ្រង់ព្រមទាំងក្លិនឈ្ងុយរបស់ចៀមឈ្មោលផងទូលបង្គំនឹងថ្វាយទាំងកូនគោ និងពពែឈ្មោលដែរ។–បង្អង់