ទំនុក‌ដំកើង 68:3-9 KHOV

3 តែ​សូម​ឲ្យ​មនុស្ស​សុចរិត​បាន​រីក‌រាយ​សប្បាយ​វិញឲ្យ​គេ​បាន​ត្រេក‌អរ​នៅ​ចំពោះ​ព្រះ​ចុះអើ សូម​ឲ្យ​គេ​បាន​រីក‌រាយ​ឡើង​ដោយ​សេចក្ដី​អំណរ​ផង

4 ចូរ​ច្រៀង​ថ្វាយ​ព្រះ ចូរ​ច្រៀង​សរសើរ​ដល់​ព្រះ‌នាម​ទ្រង់ចូរ​លើក​ថ្នល់​ឡើង​ថ្វាយ​ព្រះ ដែល​ទ្រង់​ជិះ​យាង​កាត់ទី​រហោ‌ស្ថាន​មកទ្រង់​ព្រះ‌នាម​ជា​ព្រះ‌យេហូវ៉ាចូរ​លោត‌កញ្ឆេង​នៅ​ចំពោះ​ទ្រង់​ចុះ

5 ឯ​ព្រះ​ដែល​គង់​នៅ​ក្នុង​ទី​លំនៅ​បរិសុទ្ធទ្រង់​ជា​ឪពុក​ដល់​ពួក​កំព្រានិង​ជា​ចៅ‌ក្រម​ដល់​ពួក​មេម៉ាយ

6 ព្រះ​ទ្រង់​ប្រោស​មនុស្ស​ត្រមោច​ឲ្យ​បែក​ជា​គ្រួសារឡើងទ្រង់​នាំ​ពួក​ឈ្លើយ​ឲ្យ​ចេញ​មក​ឯ​សេចក្ដី​ចំរើនតែ​ពួក​រឹង‌ចចេស​ត្រូវ​អាស្រ័យ​នៅ​ស្រុក​ហួត‌ហែង​វិញ។

7 ៙ ឱ​ព្រះ‌អង្គ​អើយ កាល​ទ្រង់​បាន​យាង​ចេញ​នាំ​មុខរាស្ត្រ​ទ្រង់​ទៅនៅ​វេលា​ដែល​ទ្រង់​បាន​យាង​កាត់​ទី​ហោ‌ស្ថាន។បង្អង់

8 នោះ​ផែនដី​ក៏​ញ័រ ហើយ​មេឃ​ក៏​ធ្លាក់​មក​ជា​ភ្លៀងនៅ​ចំពោះ​ទ្រង់ភ្នំ​ស៊ី‌ណាយ​ក៏​កក្រើក​ញ័រ នៅ​ចំពោះ​ព្រះ គឺ​ជា​ព្រះនៃ​សាសន៍​អ៊ីស្រា‌អែល

9 ឱ​ព្រះ‌អង្គ​អើយ ទ្រង់​បាន​បង្អុរ​ភ្លៀង​ជា​បរិបូរក៏​បាន​តាំង​មរដក​ទ្រង់​ដែល​ហេវ​នោះ ឲ្យ​ជាប់​មាំ‌មួន​ឡើង