1 ឱព្រះអង្គអើយ សូមជួយសង្គ្រោះទូលបង្គំដ្បិតទឹកបានហូរចូលដល់ព្រលឹងនៃទូលបង្គំហើយ
2 ទូលបង្គំផុងចុះក្នុងល្បាប់ដ៏ជ្រៅជាកន្លែងដែលគ្មានទីឈរសោះទូលបង្គំបានមកដល់ក្នុងទីទឹកជ្រៅហើយរលកក៏បោកគ្របលើទូលបង្គំ
3 ទូលបង្គំល្វើយ ដោយការអំពាវនាវរបស់ទូលបង្គំបំពង់កនៃទូលបង្គំខះហើយភ្នែកទូលបង្គំស្រវាំងទៅដោយរង់ចាំមើលផ្លូវព្រះនៃទូលបង្គំ។
4 ៙ ពួកអ្នកដែលស្អប់ទូលបង្គំដោយឥតហេតុនោះមានច្រើនជាងសក់ក្បាលនៃទូលបង្គំទៅទៀតអស់អ្នកដែលចង់បំផ្លាញទូលបង្គំ គឺជាពួកខ្មាំងសត្រូវនឹងទូលបង្គំដោយឥតរឿង គេមានកំឡាំងណាស់គេចាប់ឲ្យទូលបង្គំសងរបស់ដែលទូលបង្គំមិនបានយកសោះ