1 ឱព្រះអង្គអើយ សូមទ្រង់ប្រោសឲ្យទូលបង្គំរួចឱព្រះយេហូវ៉ាអើយសូមប្រញាប់នឹងជួយទូលបង្គំផង
2 សូមឲ្យពួកអ្នកដែលប្រាថ្នាជីវិតទូលបង្គំបានត្រូវអៀនខ្មាស ហើយទុញទាល់នៅសូមឲ្យពួកអ្នកដែលរីករាយក្នុងហេតុអាក្រក់ដែលកើតដល់ទូលបង្គំ បានត្រូវថយចេញហើយអាប់យសទៅ
3 ឯពួកអ្នកដែលសើចឡកថា ហាស ហាៗនោះសូមឲ្យគេត្រូវថយចេញដោយកើតមានសេចក្ដីខ្មាសវិញ
4 សូមឲ្យអស់អ្នកដែលស្វែងរកទ្រង់បានរីករាយហើយមានសេចក្ដីអំណរចំពោះទ្រង់ហើយឲ្យពួកអ្នកដែលស្រឡាញ់សេចក្ដីសង្គ្រោះនៃទ្រង់បានពោលជានិច្ចថាសូមឲ្យព្រះបានលើកដំកើងឡើង
5 ចំណែកទូលបង្គំ មានសេចក្ដីវេទនាហើយកំសត់ទុគ៌តឱព្រះអង្គអើយ សូមទ្រង់ប្រញាប់នឹងមកឯទូលបង្គំគឺទ្រង់ជាជំនួយ ហើយជាអ្នកប្រោសឲ្យទូលបង្គំរួចឱព្រះយេហូវ៉ាអើយ សូមកុំបង្អង់ឡើយ។