2 សូមទ្រង់ដោះទូលបង្គំឲ្យរួច ហើយស្រោចស្រង់ដោយសេចក្ដីសុចរិតរបស់ទ្រង់សូមផ្ទៀងព្រះកាណ៌មកស្តាប់ ហើយជួយសង្គ្រោះទូលបង្គំផង
3 សូមឲ្យទ្រង់ធ្វើជាថ្មដា សំរាប់ជាទីលំនៅដល់ទូលបង្គំជាកន្លែងដែលទូលបង្គំទៅមកជានិច្ចបានទ្រង់បានចេញបង្គាប់ឲ្យជួយសង្គ្រោះទូលបង្គំហើយដ្បិតទ្រង់ជាថ្មដា ហើយជាបន្ទាយរបស់ទូលបង្គំ។
4 ៙ ឱព្រះនៃទូលបង្គំអើយ សូមស្រោចស្រង់ទូលបង្គំឲ្យរួចពីកណ្តាប់ដៃនៃមនុស្សអាក្រក់គឺឲ្យចេញរួចពីកណ្តាប់ដៃនៃមនុស្សទុច្ចរិតដ៏សាហាវផង
5 ដ្បិតឱព្រះអម្ចាស់យេហូវ៉ាអើយទ្រង់ជាទីសង្ឃឹមនៃទូលបង្គំទ្រង់ជាទីទុកចិត្តដល់ទូលបង្គំតាំងតែពីក្មេងមក
6 គឺទ្រង់ហើយដែលថែរក្សាទូលបង្គំ តាំងពីផ្ទៃម្តាយមកទ្រង់បានគាំទូលបង្គំឲ្យចេញចាកពីពោះម្តាយទូលបង្គំនឹងសរសើរពីទ្រង់ជានិច្ច។
7 ៙ ទូលបង្គំជាទីអស្ចារ្យដល់មនុស្សជាច្រើនតែគឺទ្រង់ជាទីពឹងមាំមួនរបស់ទូលបង្គំទេ
8 មាត់ទូលបង្គំនឹងពេញដោយសេចក្ដីសរសើរដល់ទ្រង់ហើយនឹងពោលពីកិត្តិសព្ទនៃព្រះនាមទ្រង់ដរាបរាល់ថ្ងៃ