7 ៙ ទូលបង្គំជាទីអស្ចារ្យដល់មនុស្សជាច្រើនតែគឺទ្រង់ជាទីពឹងមាំមួនរបស់ទូលបង្គំទេ
8 មាត់ទូលបង្គំនឹងពេញដោយសេចក្ដីសរសើរដល់ទ្រង់ហើយនឹងពោលពីកិត្តិសព្ទនៃព្រះនាមទ្រង់ដរាបរាល់ថ្ងៃ
9 សូមកុំបោះបង់ចោលទូលបង្គំក្នុងកាលដែលចាស់ជរាឡើយហើយកុំលះបង់ទូលបង្គំក្នុងកាលដែលមានកំឡាំងអន់ថយនោះដែរ
10 ដ្បិតពួកខ្មាំងសត្រូវ គេនិយាយដើមពីទូលបង្គំហើយពួកអ្នកដែលចាំមើលជីវិតទូលបង្គំ គេជំនុំគ្នាថា
11 ព្រះបានបោះបង់ចោលវាហើយចូរយើងដេញតាមចាប់វាចុះដ្បិតគ្មានអ្នកណានឹងជួយវាសោះ។
12 ៙ ឱព្រះអង្គអើយ សូមកុំគង់ឆ្ងាយពីទូលបង្គំឡើយឱព្រះនៃទូលបង្គំអើយ សូមប្រញាប់មកជួយទូលបង្គំផង
13 សូមឲ្យពួកអ្នកដែលទាស់ទទឹងនឹងជីវិតទូលបង្គំបានត្រូវអៀនខ្មាស ហើយវិនាសសូន្យទៅឯពួកអ្នកដែលរកប្រទូស្តនឹងទូលបង្គំនោះសូមឲ្យគេបានគ្របពេញដោយសេចក្ដីដំនៀលនិងអាប់យសវិញ