3 ផែនដីនឹងអស់ទាំងមនុស្សនៅផែនដីត្រូវរលាយទៅគឺអញដែលបានតាំងសសរផែនដីឡើង។ –បង្អង់
4 ៙ ទូលបង្គំបាននិយាយទៅពួកអំនួតថា កុំឲ្យអួតខ្លួនឡើយហើយទៅមនុស្សអាក្រក់ថាកុំឲ្យដំកើងខ្លួនឲ្យសោះ
5 មិនត្រូវលើកខ្លួនឡើងឲ្យខ្ពស់ឬនិយាយដោយប្រហើនឡើយ
6 ដ្បិតការដំកើងឡើង នោះមិនមែនមកពីទិសខាងកើតឬខាងលិចក៏មិនមកពីទីរហោស្ថាននោះទេ។
7 ៙ គឺព្រះដែលជាចៅក្រមទ្រង់បន្ទាបម្នាក់ចុះ ហើយលើកម្នាក់ទៀតឡើង
8 ពីព្រោះព្រះយេហូវ៉ាទ្រង់កាន់ពែង១នៅព្រះហស្តដែលមានស្រាកំពុងតែពពុះឡើងពែងនោះពេញដោយស្រាលាយ ហើយទ្រង់ក៏ចាក់ចេញឯមនុស្សអាក្រក់ទាំងប៉ុន្មាន ដែលនៅផែនដីគេនឹងផឹកសំរេងកាកក្នុងពែងនោះជាមិនខាន។
9 ៙ តែទូលបង្គំនឹងប្រកាសប្រាប់ការទាំងនេះជាដរាបទូលបង្គំនឹងច្រៀងសរសើរថ្វាយព្រះនៃយ៉ាកុប