ទំនុក‌ដំកើង 76:1-7 KHOV

1 នៅ​ស្រុក​យូដា​គេ​ស្គាល់​ព្រះ​ហើយព្រះ‌នាម​ទ្រង់​ក៏​ធំ នៅ​ក្នុង​សាសន៍​អ៊ីស្រា‌អែល

2 រោង​ឧបោសថ​របស់​ទ្រង់​នៅ​ក្រុង​សាឡិមហើយ​ទី​លំនៅ​ទ្រង់​នៅ​ភ្នំ​ស៊ីយ៉ូន

3 នៅ​ទី​នោះ ទ្រង់​បាន​បំបាក់​ព្រួញ ធ្នូ ខែល និង​ដាវហើយ​អស់​ទាំង​គ្រឿង​ចំបាំង​បង់។ –បង្អង់

4 ៙ ទ្រង់​រុងរឿង​ឧត្តម ហើយ​មាន​លំអ​ប្រសើរជាង​ភ្នំ​រំពា​ទាំង​ប៉ុន្មាន

5 ពួក​អ្នក​ដែល​មាន​ចិត្ត​ក្លាហាន គេ​បាន​ត្រឡប់​ជា​រំពា​វិញគេ​បាន​ដេក​អស់​ពេល​ដេក​របស់​គេ​ហើយក្នុង​ពួក​អ្នក​ខ្លាំង​ពូកែ​ទាំង​ប៉ុន្មាន គ្មាន​អ្នក​ណា​មួយ​អាចលើក​ដៃ​ឡើង​បាន​ឡើយ

6 ឱ​ព្រះ​នៃ​យ៉ាកុប​អើយ កាល​ណា​ទ្រង់​បន្ទោសនោះ​ទាំង​រទេះ​ចំបាំង និង​សេះ​ផងក៏​ត្រូវ​លក់​ស៊ប់​ទាំង​អស់​គ្នា

7 គឺ​ទ្រង់ ទ្រង់​តែ​១​ប៉ុណ្ណោះ ដែល​គួរ​ស្ញែង​ខ្លាចកាល​ណា​ទ្រង់​មាន​សេចក្ដី​ខ្ញាល់នោះ​តើ​អ្នក​ណា​អាច​នឹង​ឈរ​នៅ​ចំពោះ​ទ្រង់​បាន