ទំនុក‌ដំកើង 80:13-19 KHOV

13 ជ្រូក​ក៏​ចេញ​ពី​ព្រៃ​មក​ឈ្មុសហើយ​សត្វ​នៅ​វាល​ក៏​ស៊ី​បំផ្លាញ​ដែរ

14 ឱ​ព្រះ​នៃ​ពួក​ពល‌បរិវារ​អើយ យើង​ខ្ញុំ​អង្វរ​ដល់​ទ្រង់សូម​បែរ​មក​វិញ ហើយ​ទត​ពី​លើ​ស្ថាន‌សួគ៌​មក​មើលព្រម​ទាំង​ប្រោស​ដើម​ទំពាំង‌បាយ‌ជូរ​នេះ​ផង

15 គឺ​ជា​ដើម​ដែល​ព្រះ‌ហស្ត​ស្តាំ​ទ្រង់​បាន​ដាំជា​ខ្នែង​ដែល​ទ្រង់​បាន​ធ្វើ​ឲ្យ​មាន​កំឡាំង​សំរាប់​អង្គ​ទ្រង់

16 ដើម​នេះ​ត្រូវ​ភ្លើង​ឆេះ ហើយ​ត្រូវ​កាប់​ចេញគេ​ត្រូវ​វិនាស​ដោយ​ព្រះ‌ភក្ត្រ​ទ្រង់​ទត​បន្ទោស

17 សូម​ឲ្យ​ព្រះ‌ហស្ត​ទ្រង់​ថែ​រក្សា​ដល់​អ្នកដែល​ព្រះ‌ហស្ត​ស្តាំ​ទ្រង់​បាន​តាំង​ឡើងគឺ​ជា​កូន​មនុស្ស​ដែល​ទ្រង់​បាន​ធ្វើ​ឲ្យ​មាន​កំឡាំងសំរាប់​អង្គ​ទ្រង់

18 យ៉ាង​នោះ យើង​ខ្ញុំ​នឹង​មិន​ថយ​ចេញ​ពី​ទ្រង់​ឡើយសូម​ប្រោស​ឲ្យ​យើង​ខ្ញុំ​មាន​ជីវិត​ឡើង​វិញនោះ​យើង​ខ្ញុំ​នឹង​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ទ្រង់

19 ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ​អើយសូម​បង្វិល​យើង​ខ្ញុំ​មក​វិញសូម​ឲ្យ​ព្រះ‌ភក្ត្រ​ទ្រង់​ភ្លឺ​មក នោះ​យើង​ខ្ញុំ​នឹង​បាន​រួច​ហើយ។