1 ចូរបន្លឺសំឡេងឡើងច្រៀងថ្វាយព្រះដ៏ជាកំឡាំងនៃយើងខ្ញុំចូរបញ្ចេញសំឡេងអំណរថ្វាយព្រះនៃយ៉ាកុបចុះ
2 ចូរច្រៀងទំនុក ហើយវាយក្រាប់ចុះព្រមទាំងចាប់ស៊ុងដ៏ពីរោះ និងដេញពិណផង
3 ចូរផ្លុំត្រែក្នុងថ្ងៃដើមខែ ថ្ងៃពេញបូណ៌និងថ្ងៃបុណ្យរបស់យើងខ្ញុំផង
4 ដ្បិតនោះហើយជាច្បាប់សំរាប់សាសន៍អ៊ីស្រាអែលគឺជាបញ្ញត្តរបស់ព្រះនៃយ៉ាកុប
5 ទ្រង់តាំងច្បាប់នោះ ទុកជាទីបន្ទាល់នៅក្នុងពួកយ៉ូសែបក្នុងកាលដែលទ្រង់ចេញទៅទាស់នឹងស្រុកអេស៊ីព្ទវេលានោះ ខ្ញុំបានឮសំឡេង១ដែលខ្ញុំមិនស្គាល់ទេ
6 សំឡេងនោះក៏ថា អញបានដាក់បន្ទុកចុះពីស្មាវាហើយឲ្យដៃវារួចពីការកាន់កញ្ច្រែង
7 នៅគ្រាដែលមានសេចក្ដីវេទនា នោះឯងបានអំពាវនាវហើយអញបានជួយឯងឲ្យរួចអញបានតបដល់ឯងពីទីសំងាត់នៃផ្គរអញបានល្បងលឯងនៅត្រង់ទឹកមេរីបា។ –បង្អង់
8 ៙ ឱរាស្ត្រអញអើយ ចូរស្តាប់ចុះអញនឹងធ្វើបន្ទាល់ដល់ឯងឱអ៊ីស្រាអែលអើយ នេះបើឯងនឹងព្រមស្តាប់អញ
9 មិនត្រូវឲ្យមានព្រះដទៃណានៅក្នុងពួកឯងឡើយក៏មិនត្រូវឲ្យឯងថ្វាយបង្គំដល់ព្រះនៃសាសន៍ដទៃណាមួយដែរ
10 អញនេះ គឺព្រះយេហូវ៉ា ជាព្រះនៃឯងដែលបាននាំឯងឡើងចេញពីស្រុកអេស៊ីព្ទមកចូរឯងហាមាត់ឲ្យធំចុះ នោះអញនឹងបំពេញឲ្យ
11 ប៉ុន្តែរាស្ត្រអញមិនបានស្តាប់តាមអញឡើយសាសន៍អ៊ីស្រាអែលមិនព្រមតាមអញសោះ
12 ដូច្នេះ អញបានបណ្តោយឲ្យគេទៅតាមចិត្តរឹងចចេសរបស់គេទៅឲ្យគេបានប្រព្រឹត្តតាមសេចក្ដីដំបូន្មានរបស់ខ្លួនគេ
13 ឱបើប្រសិនណាជារាស្ត្រអញនឹងស្តាប់តាមអញឱបើអ៊ីស្រាអែលនឹងដើរតាមផ្លូវអញទៅអេះ
14 នោះអញនឹងបង្ក្រាបខ្មាំងសត្រូវគេជាយ៉ាងឆាប់ព្រមទាំងបែរដៃទៅទាស់នឹងពួកដែលតតាំងនឹងគេវិញ
15 គួរឲ្យអស់អ្នកដែលស្អប់ដល់ព្រះយេហូវ៉ាបានចុះចូលចំពោះទ្រង់ប៉ុន្តែពេលវេលារបស់អ៊ីស្រាអែលនឹងស្ថិតស្ថេរនៅជាដរាបតទៅ
16 ទ្រង់នឹងចិញ្ចឹមគេដោយស្រូវសាលីល្អបំផុតហើយនឹងចំអែតគេដោយទឹកឃ្មុំពីថ្មដា។