5 ដ្បិតគេបានពិគ្រោះព្រមព្រៀងគ្នាហើយគេបានតាំងសញ្ញាទាស់នឹងទ្រង់
6 គឺអស់ទាំងពួកសាសន៍អេដំម សាសន៍អ៊ីសម៉ាអែលសាសន៍ម៉ូអាប់ និងសាសន៍ហាការេន
7 សាសន៍កេបាល សាសន៍អាំម៉ូន សាសន៍អាម៉ាលេកសាសន៍ភីលីស្ទីន ព្រមទាំងពួកអ្នកនៅស្រុកទីរ៉ុសផង
8 ឯស្រុកអាសស៊ើរ បានពួតដៃជាមួយនឹងគេដែរសាសន៍ទាំងនោះក៏ចូលដៃជួយពួកកូនចៅឡុត។ បង្អង់
9 ៙ សូមទ្រង់ធ្វើដល់គេ ដូចបានធ្វើដល់សាសន៍ម៉ាឌានគឺដូចជាបានធ្វើដល់ស៊ីសេរ៉ា និងយ៉ាប៊ីននៅត្រង់ស្ទឹងគីសុន
10 ជាអ្នកដែលវិនាសទៅ នៅត្រង់អេន-ដោរហើយបានត្រឡប់ដូចជាលាមកនៅដី
11 សូមធ្វើឲ្យពួកមានត្រកូលខ្ពស់របស់គេបានដូចជាអូរិប និងសៀបអើ សូមឲ្យអស់ពួកចៅហ្វាយក្នុងសាសន៍ទាំងនោះបានដូចជាសេបា ហើយនឹងសាលមូន៉ា