8 ឯស្រុកអាសស៊ើរ បានពួតដៃជាមួយនឹងគេដែរសាសន៍ទាំងនោះក៏ចូលដៃជួយពួកកូនចៅឡុត។ បង្អង់
9 ៙ សូមទ្រង់ធ្វើដល់គេ ដូចបានធ្វើដល់សាសន៍ម៉ាឌានគឺដូចជាបានធ្វើដល់ស៊ីសេរ៉ា និងយ៉ាប៊ីននៅត្រង់ស្ទឹងគីសុន
10 ជាអ្នកដែលវិនាសទៅ នៅត្រង់អេន-ដោរហើយបានត្រឡប់ដូចជាលាមកនៅដី
11 សូមធ្វើឲ្យពួកមានត្រកូលខ្ពស់របស់គេបានដូចជាអូរិប និងសៀបអើ សូមឲ្យអស់ពួកចៅហ្វាយក្នុងសាសន៍ទាំងនោះបានដូចជាសេបា ហើយនឹងសាលមូន៉ា
12 ជាអ្នកដែលនិយាយថាចូរយើងចាប់យកអស់ទាំងទីលំនៅរបស់ព្រះទុកជាកេរអាកររបស់យើងចុះ
13 ឱព្រះនៃទូលបង្គំអើយ សូមធ្វើឲ្យគេបានដូចជាធូលីកួចដូចជាកំទេចចំបើងដែលផាត់ទៅដោយខ្យល់
14 ដូចភ្លើងដែលឆេះព្រៃហើយដូចជាអណ្តាតភ្លើងដែលរាលឡើងឆេះភ្នំផង