1 ឱព្រះយេហូវ៉ាអើយទ្រង់បានមេត្តាប្រោសដល់ស្រុកទ្រង់ហើយបាននាំពួកយ៉ាកុបដែលជាឈ្លើយមកវិញ
2 ទ្រង់បានអត់ទោសចំពោះការទុច្ចរិតរបស់រាស្ត្រទ្រង់ក៏បានគ្របបាំងអស់ទាំងបាបរបស់គេហើយ។ បង្អង់
3 ៙ ទ្រង់បានដកសេចក្ដីក្រោធនៃទ្រង់ចេញអស់ហើយទ្រង់បានបែរចេញពីសេចក្ដីខ្ញាល់ដ៏សហ័សរបស់ទ្រង់
4 ឱព្រះដ៏ជួយសង្គ្រោះយើងខ្ញុំអើយសូមបង្វិលយើងខ្ញុំមកវិញសូមទ្រង់លែងមានសេចក្ដីគ្នាន់ក្នាញ់ចំពោះយើងខ្ញុំផង