7 ឱព្រះយេហូវ៉ាអើយ សូមសំដែងសេចក្ដីសប្បុរសរបស់ទ្រង់ឲ្យយើងខ្ញុំឃើញហើយប្រោសសេចក្ដីសង្គ្រោះនៃទ្រង់ដល់យើងខ្ញុំផង។
8 ៙ ខ្ញុំនឹងស្តាប់សេចក្ដីដែលព្រះយេហូវ៉ាដ៏ជាព្រះទ្រង់នឹងមានព្រះបន្ទូលមកដ្បិតទ្រង់នឹងមានព្រះបន្ទូលពីសេចក្ដីសុខដល់រាស្ត្រទ្រង់និងពួកអ្នកបរិសុទ្ធរបស់ទ្រង់កុំឲ្យតែគេវិលត្រឡប់ទៅឯសេចក្ដីចំកួតទៀតឡើយ
9 ពិតប្រាកដជាសេចក្ដីសង្គ្រោះរបស់ទ្រង់នៅជិតនឹងអស់អ្នកដែលកោតខ្លាចដល់ទ្រង់ដើម្បីឲ្យមានសេចក្ដីរុងរឿងនៅក្នុងស្រុករបស់យើង
10 សេចក្ដីសប្បុរស និងសេចក្ដីពិតត្រង់ បានជួបគ្នាសេចក្ដីសុចរិត និងសេចក្ដីមេត្រី បានថើបគ្នា
11 សេចក្ដីពិតត្រង់ពន្លកចេញពីដីមកហើយសេចក្ដីសុចរិតក៏មើលពីលើស្ថានសួគ៌ដែរ
12 អើ ព្រះយេហូវ៉ាទ្រង់នឹងប្រោសប្រទានសេចក្ដីដ៏ល្អហើយស្រុកយើងនឹងបង្កើតផលចំរើន
13 សេចក្ដីសុចរិតនឹងដើរនៅចំពោះទ្រង់ហើយនឹងដាក់យើងនៅក្នុងផ្លូវ តាមដានព្រះបាទទ្រង់។