1 ឱព្រះយេហូវ៉ាអើយ សូមផ្ទៀងព្រះកាណ៌មកស្តាប់ហើយតបមកទូលបង្គំផង ពីព្រោះទូលបង្គំទាល់ក្រហើយខ្វះខាត
2 សូមការពារព្រលឹងទូលបង្គំ ដ្បិតទូលបង្គំជាអ្នកជ្រះថ្លាឱព្រះនៃទូលបង្គំអើយសូមជួយសង្គ្រោះអ្នកបំរើដែលទុកចិត្តដល់ទ្រង់
3 ឱព្រះអម្ចាស់អើយ សូមអាណិតមេត្តាដល់ទូលបង្គំផងដ្បិតទូលបង្គំអំពាវនាវដល់ទ្រង់ជាដរាបរាល់ថ្ងៃ
4 សូមបណ្តាលឲ្យព្រលឹងនៃអ្នកបំរើទ្រង់ បានរីករាយឡើងពីព្រោះ ឱព្រះអម្ចាស់អើយទូលបង្គំលើកព្រលឹងថ្វាយដល់ទ្រង់
5 ដ្បិតឱព្រះអម្ចាស់អើយ ទ្រង់ល្អ ទ្រង់បំរុងតែនឹងអត់ទោសក៏មានសេចក្ដីសប្បុរសជាបរិបូរចំពោះអស់អ្នកណាដែលអំពាវនាវដល់ទ្រង់
6 ឱព្រះយេហូវ៉ាអើយ សូមផ្ទៀងព្រះកាណ៌មកចំពោះសេចក្ដីអធិស្ឋានរបស់ទូលបង្គំហើយស្តាប់សំឡេងដែលទូលបង្គំអង្វរផង
7 នៅថ្ងៃវេទនា នោះទូលបង្គំនឹងអំពាវនាវដល់ទ្រង់ពីព្រោះទ្រង់នឹងឆ្លើយតបមក