4 សូមបណ្តាលឲ្យព្រលឹងនៃអ្នកបំរើទ្រង់ បានរីករាយឡើងពីព្រោះ ឱព្រះអម្ចាស់អើយទូលបង្គំលើកព្រលឹងថ្វាយដល់ទ្រង់
5 ដ្បិតឱព្រះអម្ចាស់អើយ ទ្រង់ល្អ ទ្រង់បំរុងតែនឹងអត់ទោសក៏មានសេចក្ដីសប្បុរសជាបរិបូរចំពោះអស់អ្នកណាដែលអំពាវនាវដល់ទ្រង់
6 ឱព្រះយេហូវ៉ាអើយ សូមផ្ទៀងព្រះកាណ៌មកចំពោះសេចក្ដីអធិស្ឋានរបស់ទូលបង្គំហើយស្តាប់សំឡេងដែលទូលបង្គំអង្វរផង
7 នៅថ្ងៃវេទនា នោះទូលបង្គំនឹងអំពាវនាវដល់ទ្រង់ពីព្រោះទ្រង់នឹងឆ្លើយតបមក
8 ឱព្រះអម្ចាស់អើយ នៅក្នុងអស់ទាំងពួកព្រះគ្មានណាមួយឲ្យដូចជាទ្រង់ឡើយក៏គ្មានការអ្វីឲ្យដូចជាការរបស់ទ្រង់ដែរ
9 ឱព្រះអម្ចាស់អើយអស់ទាំងសាសន៍ដែលទ្រង់បានបង្កើតគេនឹងមកក្រាបថ្វាយបង្គំនៅចំពោះទ្រង់ហើយគេនឹងលើកដំកើងព្រះនាមទ្រង់
10 ដ្បិតទ្រង់ធំប្រសើរ ហើយក៏ធ្វើការយ៉ាងអស្ចារ្យទ្រង់ជាព្រះតែមួយអង្គឯង