1 ឱព្រះយេហូវ៉ាជាព្រះដ៏ជួយសង្គ្រោះទូលបង្គំអើយទូលបង្គំបានអំពាវនាវនៅចំពោះទ្រង់ ទាំងយប់ទាំងថ្ងៃ
2 សូមឲ្យសេចក្ដីអធិស្ឋានរបស់ទូលបង្គំបានចូលមកនៅចំពោះទ្រង់សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យទូលបង្គំទូលអង្វរផង
3 ដ្បិតព្រលឹងនៃទូលបង្គំមានពេញដោយសេចក្ដីវេទនាជីវិតនៃទូលបង្គំក៏កាន់តែជិតស្ថានឃុំព្រលឹងមនុស្សស្លាប់
4 គេរាប់ទូលបង្គំជាមួយនឹងពួកអ្នកដែលកំពុងតែចុះទៅក្នុងរណ្តៅទូលបង្គំក៏ដូចជាមនុស្សដែលគ្មានកំឡាំង
5 ត្រូវបោះបង់ចោលនៅកណ្តាលពួកមនុស្សស្លាប់ហើយដូចជាអ្នក១ដែលត្រូវគេកាប់សំឡាប់ដែលដេកនៅក្នុងផ្នូរជាអ្នកដែលទ្រង់មិននឹកចាំទៀតសោះហើយត្រូវកាត់ចេញពីព្រះហស្តទ្រង់ទៅ
6 ទ្រង់បានផ្តេកទូលបង្គំនៅក្នុងរណ្តៅជ្រៅបំផុតគឺក្នុងទីងងឹត នៅទីជំរៅ
7 សេចក្ដីក្រោធរបស់ទ្រង់កំពុងតែសង្កត់លើទូលបង្គំជាធ្ងន់ទ្រង់បានធ្វើទុក្ខទូលបង្គំ ដោយអស់ទាំងរលកទ្រង់។–បង្អង់