12 តើនឹងមានអ្នកណាស្គាល់ការអស្ចារ្យរបស់ទ្រង់នៅក្នុងទីងងឹតឬសេចក្ដីសុចរិតទ្រង់នៅស្ថានភ្លេចភ្លាំងបានឬទេ
13 ប៉ុន្តែ ឱព្រះយេហូវ៉ាអើយទូលបង្គំបានអំពាវនាវដល់ទ្រង់នៅពេលព្រឹកសេចក្ដីអធិស្ឋានរបស់ទូលបង្គំនឹងមកចំពោះទ្រង់
14 ឱព្រះយេហូវ៉ាអើយហេតុអ្វីបានជាទ្រង់បោះបង់ព្រលឹងនៃទូលបង្គំចោលម្តេចក៏ទ្រង់លាក់ព្រះភក្ត្រនឹងទូលបង្គំដូច្នេះ
15 ទូលបង្គំមានទុក្ខវេទនាហើយប្រុងប្រៀបនឹងស្លាប់ តាំងតែពីក្មេងមកកាលទូលបង្គំកំពុងតែរងទ្រាំអស់ទាំងសេចក្ដីស្ញែងខ្លាចរបស់ទ្រង់ នោះទូលបង្គំមានចិត្តស្ពឹកស្រពន់
16 សេចក្ដីក្រោធដ៏សហ័សរបស់ទ្រង់បានហូរគ្របលើទូលបង្គំហើយសេចក្ដីស្ញែងខ្លាចរបស់ទ្រង់បានកាត់ទូលបង្គំចេញ
17 សេចក្ដីទាំងនោះបានឡោមព័ទ្ធទូលបង្គំជុំវិញដូចជាទឹក ជាដរាបរាល់ថ្ងៃក៏នាំគ្នារឹតរួតទូលបង្គំទាំងអស់
18 ទ្រង់បានធ្វើឲ្យទាំងអ្នកដែលស្រឡាញ់ទូលបង្គំនិងពួកភឿនឃ្លាតឆ្ងាយពីទូលបង្គំទៅពួកមិត្តភក្តិរបស់ទូលបង្គំក៏បាត់ទៅក្នុងសេចក្ដីងងឹតហើយ។