17 ដ្បិតទ្រង់ជាសិរីល្អនៃកំឡាំងគេហើយទ្រង់នឹងលើកអំណាចយើងខ្ញុំឡើងដោយព្រះគុណ
18 ដ្បិតព្រះយេហូវ៉ាទ្រង់ជាខែលរបស់យើងខ្ញុំហើយព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលទ្រង់ជាមហាក្សត្រនៃយើងខ្ញុំ។
19 ៙ គ្រានោះ ទ្រង់មានព្រះបន្ទូលដល់អ្នកបរិសុទ្ធទ្រង់ដោយការជាក់ស្តែងថាអញបានបន្ថែមសេចក្ដីជំនួយដល់អ្នក១ដែលខ្លាំងពូកែអញបានរើសយកអ្នកមួយចេញពីរាស្ត្រតាំងឡើងហើយ
20 គឺអញបានរកឃើញដាវីឌ ជាអ្នកបំរើអញក៏បានចាក់ប្រេងតាំងឡើង ដោយប្រេងបរិសុទ្ធរបស់អញ
21 ដៃអញនឹងទប់ទល់ ឯដើមដៃអញ នឹងចំរើនកំឡាំងឲ្យ
22 ពួកខ្មាំងសត្រូវនឹងមិនដែលទារអាករហើយពួកមនុស្សអាក្រក់ក៏មិនដែលសង្កត់សង្កិនឡើយ
23 អញនឹងវាយពួកតតាំងនឹងដាវីឌ ឲ្យដួលនៅចំពោះមុខហើយនឹងវាយអស់អ្នកដែលស្អប់ផងដែរ