1 ឱព្រះអម្ចាស់អើយទ្រង់បានធ្វើជាទីអាស្រ័យនៅនៃយើងខ្ញុំនៅអស់ទាំងដំណតមក
2 គឺមុនដែលអស់ទាំងភ្នំបានកើតឡើងក្នុងកាលដែលទ្រង់មិនទាន់បង្កើតផែនដីនិងមនុស្សលោកនៅឡើយចាប់តាំងពីអស់កល្ប រៀងទៅដល់អស់កល្បជានិច្ចនោះគឺទ្រង់ហើយជាព្រះ
3 ទ្រង់ធ្វើឲ្យមនុស្សត្រឡប់ទៅជាធូលីដីវិញដោយព្រះបន្ទូលថា អស់ទាំងមនុស្សជាតិអើយចូរត្រឡប់វិលទៅវិញចុះ
4 ដ្បិតនៅព្រះនេត្រទ្រង់ នោះ១ពាន់ឆ្នាំរាប់ដូចជាថ្ងៃម្សិលដែលកន្លងហួសទៅហើយក៏ដូចជាយាម១ក្នុងវេលាយប់ប៉ុណ្ណោះ
5 ទ្រង់កៀរយកគេទៅ ដូចជាទឹកជន់ដូចជាដេកលក់មួយស្របក់ប៉ុណ្ណោះនៅពេលព្រឹកគេធៀបដូចជាស្មៅដែលលាស់ឡើង
6 គឺនៅពេលព្រឹកវារីកផ្កា ហើយលាស់ឡើងដល់ល្ងាចគេត្រូវច្រូតកាត់ទៅ ហើយក៏ក្រៀមស្វិតវិញ
7 ដ្បិតយើងខ្ញុំត្រូវវិនាសទៅដោយសេចក្ដីខ្ញាល់របស់ទ្រង់ហើយសេចក្ដីក្រោធរបស់ទ្រង់ក៏បំភ័យយើងខ្ញុំ
8 ទ្រង់បានដាក់អស់ទាំងអំពើទុច្ចរិតរបស់យើងខ្ញុំនៅចំពោះទ្រង់ព្រមទាំងអំពើបាបដែលយើងខ្ញុំប្រព្រឹត្តដោយលាក់កំបាំងឲ្យនៅក្នុងពន្លឺនៃព្រះភក្ត្រទ្រង់ផង
9 ដ្បិតអស់ទាំងថ្ងៃអាយុរបស់យើងខ្ញុំបានកន្លងបាត់ទៅដោយសេចក្ដីក្រោធនៃទ្រង់យើងខ្ញុំបង្ហើយអាយុយើងខ្ញុំដូចជាសូរថ្ងូរ
10 កំណត់អាយុនៃយើងខ្ញុំ គឺបានត្រឹម៧០ឆ្នាំទេឬបើមានកំឡាំងច្រើននោះបានដល់៨០ឆ្នាំប៉ុណ្ណោះគង់តែអ្វីៗដែលជាទីអួតក្នុងឆ្នាំទាំងនោះសុទ្ធតែជាការនឿយលំបាក និងសេចក្ដីទុក្ខព្រួយទទេដ្បិតអាយុយើងខ្ញុំឆាប់កន្លងទៅហើយយើងខ្ញុំហើរទៅបាត់
11 តើមានអ្នកណាដែលស្គាល់អំណាចនៃសេចក្ដីខ្ញាល់និងសេចក្ដីក្រោធរបស់ទ្រង់តាមដែលគួរកោតខ្លាចដល់ទ្រង់នោះ
12 ដូច្នេះ សូមបង្រៀនឲ្យយើងខ្ញុំចេះកំណត់រាប់ថ្ងៃអាយុនៃយើងខ្ញុំដើម្បីឲ្យយើងខ្ញុំមានចិត្តខ្មីឃ្មាត ឲ្យបានសតិបញ្ញា
13 ឱព្រះយេហូវ៉ាអើយ សូមវិលមកវិញតើដល់កាលណាទៅសូមសំរាលព្រះហឫទ័យ ចំពោះពួកអ្នកបំរើទ្រង់ផង
14 ឱសូមចំអែតយើងខ្ញុំ ដោយសេចក្ដីសប្បុរសនៃទ្រង់នៅពេលព្រឹកដើម្បីឲ្យយើងខ្ញុំបានរីករាយឡើងហើយមានសេចក្ដីអំណររហូតដល់អស់១ជីវិត
15 សូមឲ្យយើងខ្ញុំបានថ្ងៃអរសប្បាយ ឲ្យស្មើនឹងថ្ងៃដែលទ្រង់បានធ្វើទុក្ខដល់យើងខ្ញុំហើយគឺឲ្យស្មើនឹងអស់ទាំងឆ្នាំ ដែលយើងខ្ញុំទ្រាំរងសេចក្ដីអាក្រក់នោះ
16 សូមឲ្យកិច្ចការរបស់ទ្រង់សំដែងមកច្បាស់ដល់ពួកអ្នកបំរើទ្រង់ហើយឲ្យឃើញសិរីល្អនៃទ្រង់ស្ថិតលើកូនចៅគេផង
17 សូមឲ្យព្រះគុណនៃព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំបានសណ្ឋិតលើយើងខ្ញុំហើយតាំងការនៃដៃយើងខ្ញុំ ឲ្យខ្ជាប់ខ្ជួនឡើងអើ សូមតាំងការនៃដៃយើងខ្ញុំឲ្យស្ថិតស្ថេរចុះ។