11 តើមានអ្នកណាដែលស្គាល់អំណាចនៃសេចក្ដីខ្ញាល់និងសេចក្ដីក្រោធរបស់ទ្រង់តាមដែលគួរកោតខ្លាចដល់ទ្រង់នោះ
12 ដូច្នេះ សូមបង្រៀនឲ្យយើងខ្ញុំចេះកំណត់រាប់ថ្ងៃអាយុនៃយើងខ្ញុំដើម្បីឲ្យយើងខ្ញុំមានចិត្តខ្មីឃ្មាត ឲ្យបានសតិបញ្ញា
13 ឱព្រះយេហូវ៉ាអើយ សូមវិលមកវិញតើដល់កាលណាទៅសូមសំរាលព្រះហឫទ័យ ចំពោះពួកអ្នកបំរើទ្រង់ផង
14 ឱសូមចំអែតយើងខ្ញុំ ដោយសេចក្ដីសប្បុរសនៃទ្រង់នៅពេលព្រឹកដើម្បីឲ្យយើងខ្ញុំបានរីករាយឡើងហើយមានសេចក្ដីអំណររហូតដល់អស់១ជីវិត
15 សូមឲ្យយើងខ្ញុំបានថ្ងៃអរសប្បាយ ឲ្យស្មើនឹងថ្ងៃដែលទ្រង់បានធ្វើទុក្ខដល់យើងខ្ញុំហើយគឺឲ្យស្មើនឹងអស់ទាំងឆ្នាំ ដែលយើងខ្ញុំទ្រាំរងសេចក្ដីអាក្រក់នោះ
16 សូមឲ្យកិច្ចការរបស់ទ្រង់សំដែងមកច្បាស់ដល់ពួកអ្នកបំរើទ្រង់ហើយឲ្យឃើញសិរីល្អនៃទ្រង់ស្ថិតលើកូនចៅគេផង
17 សូមឲ្យព្រះគុណនៃព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំបានសណ្ឋិតលើយើងខ្ញុំហើយតាំងការនៃដៃយើងខ្ញុំ ឲ្យខ្ជាប់ខ្ជួនឡើងអើ សូមតាំងការនៃដៃយើងខ្ញុំឲ្យស្ថិតស្ថេរចុះ។