ទំនុក‌ដំកើង 90:2-8 KHOV

2 គឺ​មុន​ដែល​អស់​ទាំង​ភ្នំ​បាន​កើត​ឡើងក្នុង​កាល​ដែល​ទ្រង់​មិន​ទាន់​បង្កើត​ផែនដីនិង​មនុស្ស​លោក​នៅ​ឡើយចាប់​តាំង​ពី​អស់‌កល្ប រៀង​ទៅ​ដល់​អស់‌កល្ប‌ជានិច្ចនោះ​គឺ​ទ្រង់​ហើយ​ជា​ព្រះ

3 ទ្រង់​ធ្វើ​ឲ្យ​មនុស្ស​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញដោយ​ព្រះ‌បន្ទូល​ថា អស់​ទាំង​មនុស្ស​ជាតិ​អើយចូរ​ត្រឡប់​វិល​ទៅ​វិញ​ចុះ

4 ដ្បិត​នៅ​ព្រះ‌នេត្រ​ទ្រង់ នោះ​១​ពាន់​ឆ្នាំ​រាប់​ដូច​ជា​ថ្ងៃ​ម្សិលដែល​កន្លង​ហួស​ទៅ​ហើយក៏​ដូច​ជា​យាម​១​ក្នុង​វេលា​យប់​ប៉ុណ្ណោះ

5 ទ្រង់​កៀរ​យក​គេ​ទៅ ដូច​ជា​ទឹក​ជន់ដូច​ជា​ដេក​លក់​មួយ​ស្របក់​ប៉ុណ្ណោះនៅ​ពេល​ព្រឹក​គេ​ធៀប​ដូច​ជា​ស្មៅ​ដែល​លាស់​ឡើង

6 គឺ​នៅ​ពេល​ព្រឹក​វា​រីក​ផ្កា ហើយ​លាស់​ឡើងដល់​ល្ងាច​គេ​ត្រូវ​ច្រូត​កាត់​ទៅ ហើយ​ក៏​ក្រៀម​ស្វិត​វិញ

7 ដ្បិត​យើង​ខ្ញុំ​ត្រូវ​វិនាស​ទៅ​ដោយ​សេចក្ដី​ខ្ញាល់​របស់​ទ្រង់ហើយ​សេចក្ដី​ក្រោធ​របស់​ទ្រង់​ក៏​បំភ័យ​យើង​ខ្ញុំ

8 ទ្រង់​បាន​ដាក់​អស់​ទាំង​អំពើ​ទុច្ចរិតរបស់​យើង​ខ្ញុំ​នៅ​ចំពោះ​ទ្រង់ព្រម​ទាំង​អំពើ​បាប​ដែល​យើង​ខ្ញុំ​ប្រព្រឹត្ត​ដោយ​លាក់​កំបាំងឲ្យ​នៅ​ក្នុង​ពន្លឺ​នៃ​ព្រះ‌ភក្ត្រ​ទ្រង់​ផង