9 ដ្បិតអស់ទាំងថ្ងៃអាយុរបស់យើងខ្ញុំបានកន្លងបាត់ទៅដោយសេចក្ដីក្រោធនៃទ្រង់យើងខ្ញុំបង្ហើយអាយុយើងខ្ញុំដូចជាសូរថ្ងូរ
10 កំណត់អាយុនៃយើងខ្ញុំ គឺបានត្រឹម៧០ឆ្នាំទេឬបើមានកំឡាំងច្រើននោះបានដល់៨០ឆ្នាំប៉ុណ្ណោះគង់តែអ្វីៗដែលជាទីអួតក្នុងឆ្នាំទាំងនោះសុទ្ធតែជាការនឿយលំបាក និងសេចក្ដីទុក្ខព្រួយទទេដ្បិតអាយុយើងខ្ញុំឆាប់កន្លងទៅហើយយើងខ្ញុំហើរទៅបាត់
11 តើមានអ្នកណាដែលស្គាល់អំណាចនៃសេចក្ដីខ្ញាល់និងសេចក្ដីក្រោធរបស់ទ្រង់តាមដែលគួរកោតខ្លាចដល់ទ្រង់នោះ
12 ដូច្នេះ សូមបង្រៀនឲ្យយើងខ្ញុំចេះកំណត់រាប់ថ្ងៃអាយុនៃយើងខ្ញុំដើម្បីឲ្យយើងខ្ញុំមានចិត្តខ្មីឃ្មាត ឲ្យបានសតិបញ្ញា
13 ឱព្រះយេហូវ៉ាអើយ សូមវិលមកវិញតើដល់កាលណាទៅសូមសំរាលព្រះហឫទ័យ ចំពោះពួកអ្នកបំរើទ្រង់ផង
14 ឱសូមចំអែតយើងខ្ញុំ ដោយសេចក្ដីសប្បុរសនៃទ្រង់នៅពេលព្រឹកដើម្បីឲ្យយើងខ្ញុំបានរីករាយឡើងហើយមានសេចក្ដីអំណររហូតដល់អស់១ជីវិត
15 សូមឲ្យយើងខ្ញុំបានថ្ងៃអរសប្បាយ ឲ្យស្មើនឹងថ្ងៃដែលទ្រង់បានធ្វើទុក្ខដល់យើងខ្ញុំហើយគឺឲ្យស្មើនឹងអស់ទាំងឆ្នាំ ដែលយើងខ្ញុំទ្រាំរងសេចក្ដីអាក្រក់នោះ