ទំនុក‌ដំកើង 93 KHOV

ព្រះ​ជា​ព្រះ‌មហា‌ក្សត្រ

1 ព្រះ‌យេហូវ៉ា​ទ្រង់​ជា​អ្នក​គ្រប់​គ្រងទ្រង់​ប្រដាប់​អង្គ​ដោយ​ភាព​ដ៏​រុងរឿង​ឧត្តមព្រះ‌យេហូវ៉ា​ទ្រង់​ប្រដាប់​អង្គ ដោយ​តេជា‌នុភាពព្រម​ទាំង​ក្រវាត់​អង្គ ដោយ​សេចក្ដី​នោះ​ដែរឯ​លោកីយ៍​នោះ​បាន​តាំង​មាំ‌មួន និង​រង្គើ​មិន​បាន​ឡើយ

2 បល្ល័ង្ក​ទ្រង់​បាន​តាំង​នៅ ចាប់​តាំង​ពី​ចាស់​បូរាណគឺ​មាន​ទ្រង់​តាំង​តែ​ពី​អស់‌កល្ប​រៀង​មក

3 ឱ​ព្រះ‌យេហូវ៉ា​អើយ អស់​ទាំង​ជំនន់​បាន​ជន់​ឡើង​ជា​ធំជំនន់​ទាំង​ប៉ុន្មាន​បាន​បន្លឺ​សំឡេង​ឡើងជំនន់​ទាំង​នោះ​បាន​កំរើក​ឡើង​ជា​រលក​ផ្ទប់​ច្រាំង

4 ព្រះ‌យេហូវ៉ា​ដ៏​គង់​នៅ​ស្ថាន​ខ្ពស់ ទ្រង់​មាន​ឫទ្ធិជា​ជាង​សូរ​គ្រាំ‌គ្រេង​នៃ​ទឹក​ធំគឺ​ជាង​រលក​គំហុក​នៃ​សមុទ្រ​ផង

5 ឱ​ព្រះ‌យេហូវ៉ា​អើយ អស់​ទាំង​សេចក្ដី​បន្ទាល់​របស់​ទ្រង់សុទ្ធ​តែ​ពិត​ប្រាកដសេចក្ដី​បរិសុទ្ធ​សំណំ​នៅ​ដំណាក់​ទ្រង់នៅ​អស់‌កល្ប​ត​ទៅ​ផង។