1 ឱព្រះយេហូវ៉ា ជាព្រះនៃសេចក្ដីសងសឹកអើយឱព្រះនៃសេចក្ដីសងសឹកអើយ សូមភ្លឺមក
2 ឱចៅក្រមនៃផែនដីអើយ សូមទ្រង់ក្រោកឡើងសូមសងដល់ពួកឆ្មើងឆ្មៃតាមសមគួរ
3 មនុស្សអាក្រក់នឹងនៅមានជ័យជំនះដល់កាលណាទៀតឱព្រះយេហូវ៉ាអើយ តើដល់កាលណាទៅ
4 គេបង្ហូរចេញជាពាក្យព្រហើន ហើយពោលតែពាក្យឆ្មើងឆ្មៃប៉ុណ្ណោះគឺអស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់ គេរមែងអួតខ្លួន
5 ឱព្រះយេហូវ៉ាអើយ គេញាំញីរាស្ត្ររបស់ទ្រង់ហើយធ្វើទុក្ខដល់មរដកទ្រង់
6 គេសំឡាប់ស្រីមេម៉ាយ និងពួកអ្នកស្នាក់នៅព្រមទាំងប្រហារជីវិតនៃពួកកំព្រាផង
7 ហើយពោលថា ព្រះយេហូវ៉ាមិនឃើញទេព្រះនៃយ៉ាកុប ទ្រង់មិនពិចារណាឡើយ
8 ឱពួកអ្នកកំរោលក្នុងបណ្តាជនអើយ ចូរពិចារណាចុះឱមនុស្សឥតបើគិតអើយតើកាលណានឹងមានប្រាជ្ញាឡើង
9 ឯព្រះដែលទ្រង់បង្កើតត្រចៀក តើទ្រង់មិនឮទេឬព្រះដែលសូនធ្វើភ្នែក តើទ្រង់មិនឃើញទេឬ
10 ព្រះដែលវាយប្រដៅដល់អស់ទាំងសាសន៍តើទ្រង់មិនផ្ចាលឯងទេឬអីគឺព្រះនោះឯង ដែលបង្រៀនឲ្យមនុស្សមានចំណេះ
11 ព្រះយេហូវ៉ាទ្រង់ជ្រាបអស់ទាំងគំនិតរបស់មនុស្សថាសុទ្ធតែឥតប្រយោជន៍ទទេ
12 ឱព្រះយេហូវ៉ាអើយ មានពរហើយ មនុស្សណាដែលទ្រង់វាយផ្ចាលហើយបង្ហាត់បង្រៀនតាមក្រឹត្យវិន័យទ្រង់ផង
13 គឺដើម្បីឲ្យទ្រង់បានប្រោស ឲ្យអ្នកនោះមានសេចក្ដីសំរាកនៅថ្ងៃអាក្រក់ទំរាំតែគេជីករណ្តៅសំរាប់មនុស្សប្រព្រឹត្តទំនាស់
14 ដ្បិតព្រះយេហូវ៉ាទ្រង់នឹងមិនចោលរាស្ត្រទ្រង់ឡើយក៏មិនលះបង់មរដកទ្រង់ដែរ
15 ពីព្រោះសេចក្ដីវិនិច្ឆ័យនឹងត្រឡប់តាមសុចរិតវិញហើយអស់អ្នកដែលមានចិត្តទៀងត្រង់គេនឹងប្រព្រឹត្តតាមដែរ
16 តើអ្នកណានឹងក្រោកឡើងជំនួសខ្ញុំ ដើម្បីទាស់នឹងពួកអ្នកដែលប្រព្រឹត្តការអាក្រក់តើអ្នកណានឹងឈរឡើងជំនួសខ្ញុំ ដើម្បីទប់ទល់នឹងពួកដែលប្រព្រឹត្តការទុច្ចរិត
17 បើប្រសិនជាព្រះយេហូវ៉ាទ្រង់មិនបានជួយខ្ញុំទេនោះព្រលឹងខ្ញុំនឹងបានទៅនៅក្នុងទីស្ងាត់ឈឹងដោយឆាប់ហើយ
18 កាលទូលបង្គំបានពោលថាជើងទូលបង្គំរអិលភ្លាត់ហើយនោះ ឱព្រះយេហូវ៉ាអើយ សេចក្ដីសប្បុរសនៃទ្រង់បានទប់ទល់ទូលបង្គំ
19 គ្រាដែលទូលបង្គំមានគំនិតសាន់វុ័ណ្តក្នុងចិត្តជាច្រើននោះសេចក្ដីកំសាន្តចិត្តនៃទ្រង់ក៏ជាទីរីករាយដល់ព្រលឹងទូលបង្គំវិញ
20 តើបល្ល័ង្កនៃសេចក្ដីអាក្រក់ នឹងអាចមានសេចក្ដីប្រកបនឹងទ្រង់បានដែរឬគឺជាពួកអ្នកដែលបង្កើតការប្រទូសរ៉ាយដោយអាងមាត្រាច្បាប់
21 គេលើកគ្នាទាស់នឹងជីវិតនៃមនុស្សសុចរិតហើយក៏កាត់ទោសដល់ឈាមដែលឥតមានទោសផង
22 ប៉ុន្តែព្រះយេហូវ៉ាទ្រង់ជាទីពឹងយ៉ាងខ្ពស់នៃទូលបង្គំគឺព្រះនៃទូលបង្គំ ទ្រង់ជាថ្មដា ដែលទូលបង្គំពឹងពាក់បាន
23 ទ្រង់បានទំលាក់ការទុច្ចរិតរបស់គេទៅលើគេវិញហើយនឹងកាត់គេចេញ ដោយអំពើអាក្រក់របស់ខ្លួនគេគឺព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំទ្រង់នឹងកាត់កាល់គេចេញ។