1 មកចុះ យើងនឹងច្រៀងថ្វាយព្រះយេហូវ៉ាចូរយើងឡើងសំឡេងដោយអំណរដល់ថ្មដានៃសេចក្ដីសង្គ្រោះរបស់យើង
2 ចូរយើងចូលទៅចំពោះទ្រង់ ដោយអរព្រះគុណចូរយើងឡើងសំឡេងថ្វាយទ្រង់ ដោយទំនុកដំកើងចុះ
3 ដ្បិតព្រះយេហូវ៉ាទ្រង់ជាព្រះយ៉ាងធំហើយជាមហាក្សត្រយ៉ាងខ្ពស់លើអស់ទាំងព្រះ
4 អស់ទាំងទីជំរៅនៃផែនដីនៅក្នុងព្រះហស្តទ្រង់ហើយកំពូលភ្នំទាំងប៉ុន្មាន សុទ្ធតែជារបស់ផងទ្រង់ដែរ
5 សមុទ្រជារបស់ផងទ្រង់ គឺទ្រង់ដែលបានបង្កើតមកហើយគឺព្រះហស្តទ្រង់ដែលបានសូនធ្វើដីគោក
6 មកចុះ ចូរយើងឱនកាយថ្វាយបង្គំទាំងអស់គ្នាចូរយើងលុតជង្គង់នៅចំពោះព្រះយេហូវ៉ាជាព្រះដ៏បង្កើតយើងខ្ញុំ