1 ព្រះយេហូវ៉ាទ្រង់គ្រប់គ្រងគួរឲ្យផែនដីអរសប្បាយឡើងគួរឲ្យពួកកោះដ៏មានជាច្រើន មានសេចក្ដីអំណរដែរ
2 មានពពក និងសេចក្ដីងងឹតបាំងជុំវិញទ្រង់សេចក្ដីសុចរិត និងសេចក្ដីយុត្តិធម៌ជាជើងថ្កល់បល្ល័ង្កទ្រង់
3 មានភ្លើងចេញទៅនៅចំពោះទ្រង់ឆេះបំផ្លាញពួកដែលតតាំងនឹងទ្រង់នៅជុំវិញ
4 ផ្លេកបន្ទោររបស់ទ្រង់ក៏បំភ្លឺលោកីយ៍ផែនដីបានឃើញ ហើយញាប់ញ័រ
5 អស់ទាំងភ្នំបានរលាយទៅ ដូចជាក្រមួននៅចំពោះព្រះយេហូវ៉ាគឺនៅចំពោះព្រះអម្ចាស់នៃផែនដីទាំងមូល
6 ផ្ទៃមេឃប្រកាសប្រាប់ពីសេចក្ដីសុចរិតរបស់ទ្រង់ហើយគ្រប់ទាំងសាសន៍បានឃើញសិរីល្អនៃទ្រង់