10 គេបំព្រួញខ្លួន ហើយឱនចុះនោះមនុស្សទុគ៌តធ្លាក់ទៅក្នុងអំណាចគេ
11 គេគិតក្នុងចិត្តថាព្រះទ្រង់ភ្លេចហើយទ្រង់លាក់ព្រះភក្ត្រ ទតមិនឃើញឡើយ
12 ឱព្រះយេហូវ៉ាអើយ សូមទ្រង់ក្រោកឡើងឱព្រះអើយ សូមលើកព្រះហស្តទ្រង់ឡើងសូមកុំភ្លេចមនុស្សក្រលំបាកឡើយ
13 ហេតុអ្វីបានជាមនុស្សអាក្រក់ គេមើលងាយដល់ព្រះហើយគិតក្នុងចិត្តថាទ្រង់មិនធ្វើទោសទេដូច្នេះ
14 ទ្រង់បានទតឃើញហើយ ដ្បិតទ្រង់ទតឃើញកិច្ចកលនិងសេចក្ដីរំលោភដើម្បីនឹងសងគេដោយព្រះហស្តទ្រង់មនុស្សទុគ៌ត គេផ្ញើខ្លួននឹងទ្រង់ដ្បិតទ្រង់បានធ្វើជាអ្នកជំនួយ ដល់មនុស្សកំព្រា
15 សូមទ្រង់បំបាក់ដៃនៃមនុស្សអាក្រក់ឯមនុស្សពាល នោះសូមរកអស់ទាំងការអាក្រក់របស់គេទាល់តែមិនឃើញមានទៀត
16 ព្រះយេហូវ៉ាទ្រង់ជាមហាក្សត្រដ៏គង់នៅអស់កល្បជានិច្ចអស់ទាំងសាសន៍ដទៃបានសូន្យបាត់ចេញពីផែនដីរបស់ទ្រង់ហើយ