2 មនុស្សអាក្រក់ គេបៀតបៀនដល់មនុស្សក្រីក្រដោយសេចក្ដីឆ្មើងឆ្មៃសូមឲ្យគេជាប់នៅក្នុងឧបាយ ដែលគេបង្កើតនោះ
3 ដ្បិតមនុស្សអាក្រក់ គេអួតពីបំណងក្នុងចិត្តគេឯមនុស្សលោភ ក៏លះបង់ព្រះយេហូវ៉ាអើ គេមើលងាយដល់ទ្រង់ផង
4 មនុស្សអាក្រក់ពោលដោយឫកអំនួតរបស់ខ្លួនគេថា ព្រះទ្រង់នឹងមិនធ្វើទោសទេឯអស់ទាំងគំនិតរបស់គេ នោះតែងគិតថាគ្មានព្រះណាសោះ
5 អស់ទាំងផ្លូវរបស់គេសុទ្ធតែលំបាកជាដរាបឯអស់ទាំងច្បាប់របស់ទ្រង់ នោះខ្ពស់ហួសពីភ្នែកគេគេក៏បូញមាត់ឡកឡឺយឲ្យពួកអ្នកដែលតតាំងនឹងគេ
6 គេនឹកក្នុងចិត្តថា អញនឹងមិនត្រូវរង្គើឡើយក៏មិនត្រូវអន្តរាយ ដរាបដល់អស់ទាំងដំណមនុស្សតទៅ
7 មាត់គេពេញដោយពាក្យជេរប្រមាថព្រមទាំងសេចក្ដីបញ្ឆោត និងសេចក្ដីកំណាចផងនៅក្រោមអណ្តាតគេមានសុទ្ធតែកិច្ចកលនិងសេចក្ដីទុច្ចរិត
8 គេអង្គុយនៅអស់ទាំងទីលបចាំនៃភូមិទាំងប៉ុន្មាននៅត្រង់កន្លែងស្ងាត់កំបាំង នោះគេសំឡាប់មនុស្សជាមនុស្សដែលឥតមានទោសភ្នែកគេរំពៃមើលមនុស្សទុគ៌ត