ទំនុក‌ដំកើង 10:4-10 KHOV

4 មនុស្ស​អាក្រក់​ពោល​ដោយ​ឫក​អំនួត​របស់​ខ្លួន​គេថា ព្រះ​ទ្រង់​នឹង​មិន​ធ្វើ​ទោស​ទេឯ​អស់​ទាំង​គំនិត​របស់​គេ នោះ​តែង​គិត​ថាគ្មាន​ព្រះ​ណា​សោះ

5 អស់​ទាំង​ផ្លូវ​របស់​គេ​សុទ្ធ​តែ​លំបាក​ជា​ដរាបឯ​អស់​ទាំង​ច្បាប់​របស់​ទ្រង់ នោះ​ខ្ពស់​ហួស​ពី​ភ្នែក​គេគេ​ក៏​បូញ​មាត់​ឡក‌ឡឺយ​ឲ្យ​ពួក​អ្នក​ដែល​ត‌តាំង​នឹង​គេ

6 គេ​នឹក​ក្នុង​ចិត្ត​ថា អញ​នឹង​មិន​ត្រូវ​រង្គើ​ឡើយក៏​មិន​ត្រូវ​អន្តរាយ ដរាប​ដល់​អស់​ទាំង​ដំណ​មនុស្ស​ត​ទៅ

7 មាត់​គេ​ពេញ​ដោយ​ពាក្យ​ជេរ​ប្រមាថព្រម​ទាំង​សេចក្ដី​បញ្ឆោត និង​សេចក្ដី​កំណាច​ផងនៅ​ក្រោម​អណ្តាត​គេ​មាន​សុទ្ធ​តែ​កិច្ច‌កលនិង​សេចក្ដី​ទុច្ចរិត

8 គេ​អង្គុយ​នៅ​អស់​ទាំង​ទី​លប​ចាំ​នៃ​ភូមិ​ទាំង​ប៉ុន្មាននៅ​ត្រង់​កន្លែង​ស្ងាត់​កំបាំង នោះ​គេ​សំឡាប់​មនុស្សជា​មនុស្ស​ដែល​ឥត​មាន​ទោសភ្នែក​គេ​រំពៃ​មើល​មនុស្ស​ទុគ៌ត

9 គេ​ឈ្លប​លប​នៅ​ទី​សំងាត់ ដូច​ជា​សិង្ហ​នៅ​ក្នុង​រូងគេ​លប​ចាំ​ចាប់​មនុស្ស​ក្រីក្រ ក៏​ចាប់​មនុស្ស​ក្រ​នោះក្នុង​កាល​ដែល​ទាញ​គេ​មក​ក្នុង​មង

10 គេ​បំព្រួញ​ខ្លួន ហើយ​ឱន​ចុះនោះ​មនុស្ស​ទុគ៌ត​ធ្លាក់​ទៅ​ក្នុង​អំណាច​គេ