8 គេអង្គុយនៅអស់ទាំងទីលបចាំនៃភូមិទាំងប៉ុន្មាននៅត្រង់កន្លែងស្ងាត់កំបាំង នោះគេសំឡាប់មនុស្សជាមនុស្សដែលឥតមានទោសភ្នែកគេរំពៃមើលមនុស្សទុគ៌ត
9 គេឈ្លបលបនៅទីសំងាត់ ដូចជាសិង្ហនៅក្នុងរូងគេលបចាំចាប់មនុស្សក្រីក្រ ក៏ចាប់មនុស្សក្រនោះក្នុងកាលដែលទាញគេមកក្នុងមង
10 គេបំព្រួញខ្លួន ហើយឱនចុះនោះមនុស្សទុគ៌តធ្លាក់ទៅក្នុងអំណាចគេ
11 គេគិតក្នុងចិត្តថាព្រះទ្រង់ភ្លេចហើយទ្រង់លាក់ព្រះភក្ត្រ ទតមិនឃើញឡើយ
12 ឱព្រះយេហូវ៉ាអើយ សូមទ្រង់ក្រោកឡើងឱព្រះអើយ សូមលើកព្រះហស្តទ្រង់ឡើងសូមកុំភ្លេចមនុស្សក្រលំបាកឡើយ
13 ហេតុអ្វីបានជាមនុស្សអាក្រក់ គេមើលងាយដល់ព្រះហើយគិតក្នុងចិត្តថាទ្រង់មិនធ្វើទោសទេដូច្នេះ
14 ទ្រង់បានទតឃើញហើយ ដ្បិតទ្រង់ទតឃើញកិច្ចកលនិងសេចក្ដីរំលោភដើម្បីនឹងសងគេដោយព្រះហស្តទ្រង់មនុស្សទុគ៌ត គេផ្ញើខ្លួននឹងទ្រង់ដ្បិតទ្រង់បានធ្វើជាអ្នកជំនួយ ដល់មនុស្សកំព្រា