ទំនុក‌ដំកើង 101:5-8 KHOV

5 ឯ​អ្នក​ណា​ដែល​បង្កាច់​អ្នក​ជិត​ខាង​ខ្លួន​ដោយ​សំងាត់នោះ​ទូល‌បង្គំ​នឹង​បំផ្លាញ​ចេញហើយ​អ្នក​ណា​ដែល​មាន​ឫក​ខ្ពស់ និង​ចិត្ត​ឆ្មើង‌ឆ្មៃនោះ​ទូល‌បង្គំ​នឹង​ទ្រាំ​មិន​បាន​ឡើយ

6 ឯ​ភ្នែក​ទូល‌បង្គំ នឹង​នៅ​លើ​ពួក​អ្នក​ស្មោះ‌ត្រង់​ក្នុង​ស្រុកដើម្បី​ឲ្យ​គេ​បាន​នៅ​ជា​មួយ​នឹង​ទូល‌បង្គំ​វិញអ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​ផ្លូវ​ទៀង​ត្រង់អ្នក​នោះ​ឯង​នឹង​បំរើ​ទូល‌បង្គំ

7 ឯ​អ្នក​ណា​ដែល​ប្រព្រឹត្ត​ដោយ​ភូត‌ភរនោះ​នឹង​នៅ​ក្នុង​ផ្ទះ​ទូល‌បង្គំ​មិន​បានអ្នក​ណា​ដែល​ពោល​កុហក​ក៏​មិន​ធន់​នៅ​ចំពោះ​មុខ​ទូល‌បង្គំ​ដែរ

8 រាល់​តែ​ព្រឹក​ទូល‌បង្គំ​នឹង​បំផ្លាញ​អស់​ពួក​មនុស្ស​អាក្រក់ចេញ​ពី​ស្រុក​ទៅដើម្បី​នឹង​កាត់‌កាល់​អស់​ទាំង​មនុស្ស​ដែល​ប្រព្រឹត្តសេចក្ដី​ទុច្ចរិត ចេញ​ពី​ទី​ក្រុង​នៃ​ព្រះ‌យេហូវ៉ា​បង់។