ទំនុក‌ដំកើង 102:1-5 KHOV

1 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ស្តាប់សេចក្ដី​អធិស្ឋាន​របស់​ទូល‌បង្គំសូម​ឲ្យ​ពាក្យ​ដែល​ទូល‌បង្គំ​អំពាវ‌នាវ​បាន​ឮ​ដល់​ទ្រង់

2 សូម​កុំ​លាក់​ព្រះ‌ភក្ត្រ​ទ្រង់​នឹង​ទូល‌បង្គំ ក្នុង​ថ្ងៃដែល​ទូល‌បង្គំ​មាន​សេចក្ដី​ទុក្ខ​លំបាក​ឡើយសូម​ផ្ទៀង​ព្រះ‌កាណ៌​ទ្រង់​មក​ឯ​ទូល‌បង្គំក្នុង​ថ្ងៃ​ដែល​ទូល‌បង្គំ​ស្រែក​ទូលនោះ​សូម​ឆ្លើយ​មក​ទូល‌បង្គំ​ជា​ប្រញាប់

3 ដ្បិត​អស់​ទាំង​ថ្ងៃ​នៃ​ទូល‌បង្គំ រសាត់​ទៅ​ដូច​ជា​ផ្សែងហើយ​អស់​ទាំង​ឆ្អឹង​របស់​ទូល‌បង្គំក៏​ឆេះ​ក្តៅ​ដូច​ជា​កន្ទុយ​ឧស

4 ចិត្ត​ទូល‌បង្គំ​ត្រូវ​កាត់​ចុះ​ដូច​ជា​ស្មៅ ហើយ​ក៏​ស្រពោន​ទៅដរាប​ដល់​ទូល‌បង្គំ​ភ្លេច​ទាំង​ទទួល​ទាន​អាហារ​ផង

5 អស់​ទាំង​ឆ្អឹង​របស់​ទូល‌បង្គំ​ជាប់​ជិត​នឹង​សាច់ដោយ​ព្រោះ​ដំងូរ​ដែល​ទូល‌បង្គំ​ថ្ងូរ​ជានិច្ច