ទំនុក‌ដំកើង 102:18-24 KHOV

18 សេចក្ដី​នេះ​នឹង​បាន​កត់​ទុក​សំរាប់​ដំណ​មនុស្សជាន់​ក្រោយឲ្យ​បណ្តា​មនុស្ស​ដែល​នឹង​កើត​ឡើងបាន​សរសើរ‌ដំកើង​ដល់​ព្រះ‌យេហូវ៉ា

19 ដ្បិត​ទ្រង់​បាន​ក្រឡេក​ទត​ពី​ជាន់​ខ្ពស់​នៃ​ទី​បរិសុទ្ធ​ទ្រង់គឺ​ព្រះ‌យេហូវ៉ា​បាន​ទត​ពី​ស្ថាន‌សួគ៌​មកពិចារណា​មើល​ផែនដី

20 ដើម្បី​នឹង​ស្តាប់​ដំងូរ​របស់​ពួក​ឈ្លើយហើយ​នឹង​ស្រាយ​លែង​អស់​អ្នក​ដែល​បាន​ដំរូវ​ឲ្យ​ត្រូវ​ស្លាប់

21 ប្រយោជន៍​ឲ្យ​មនុស្ស​ទាំង‌ឡាយ​បាន​ប្រកាស​ព្រះ‌នាមនៃ​ព្រះ‌យេហូវ៉ា​នៅ​ក្រុង​ស៊ីយ៉ូននិង​សេចក្ដី​សរសើរ​ទ្រង់​នៅ​ក្រុង​យេរូ‌សាឡិម

22 ក្នុង​កាល​ដែល​អស់​ទាំង​សាសន៍​បាន​ប្រជុំ​មូល​គ្នាព្រម​ទាំង​នគរ​ទាំង​ប៉ុន្មាន​ផងដើម្បី​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា។

23 ៙ ទ្រង់​បាន​ធ្វើ​ឲ្យ​កំឡាំង​របស់​ទូល‌បង្គំ​អន់‌ថយ​ទៅនៅ​កណ្តាល​ផ្លូវទ្រង់​បាន​ពង្រួញ​ថ្ងៃ​អាយុ​របស់​ទូល‌បង្គំ​ហើយ

24 ទូល‌បង្គំ​បាន​ទូល​ថា ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយទ្រង់​មាន​ព្រះ‌ជន្ម​ស្ថិត‌ស្ថេរ​នៅដរាប​ដល់​អស់​ទាំង​ដំណ​មនុស្ស​ត​ទៅសូម​កុំ​ដក​ទូល‌បង្គំ​ចេញ នៅ​វេលា​កណ្តាល​អាយុទូល‌បង្គំ​ឡើយ