ទំនុក‌ដំកើង 102:23-28 KHOV

23 ៙ ទ្រង់​បាន​ធ្វើ​ឲ្យ​កំឡាំង​របស់​ទូល‌បង្គំ​អន់‌ថយ​ទៅនៅ​កណ្តាល​ផ្លូវទ្រង់​បាន​ពង្រួញ​ថ្ងៃ​អាយុ​របស់​ទូល‌បង្គំ​ហើយ

24 ទូល‌បង្គំ​បាន​ទូល​ថា ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយទ្រង់​មាន​ព្រះ‌ជន្ម​ស្ថិត‌ស្ថេរ​នៅដរាប​ដល់​អស់​ទាំង​ដំណ​មនុស្ស​ត​ទៅសូម​កុំ​ដក​ទូល‌បង្គំ​ចេញ នៅ​វេលា​កណ្តាល​អាយុទូល‌បង្គំ​ឡើយ

25 កាល​ដើម​ដំបូង​ទ្រង់​បាន​តាំង​ឫស​ផែនដីហើយ​ផ្ទៃ​មេឃ​ក៏​ជា​ស្នាដៃ​របស់​ព្រះ‌ហស្ត​ទ្រង់​ដែរ

26 របស់​ទាំង​នោះ​នឹង​វិនាស​សូន្យ​ទៅ​ពិតតែ​ទ្រង់​នឹង​ស្ថិត‌ស្ថេរ​នៅ​វិញអើ របស់​ទាំង​នោះ​នឹង​ចាស់​ទៅ ដូច​ជា​សំលៀក‌បំពាក់ហើយ​ទ្រង់​នឹង​ផ្លាស់​ចេញ​ដូច​ជា​ផ្លាស់​អាវដូច្នេះ​នឹង​បាន​ផ្លាស់​ចេញ​ជា​ពិត

27 ប៉ុន្តែ ឯ​ទ្រង់ៗ​នៅ​ដដែលហើយ​ព្រះ‌ជន្ម​ទ្រង់​មិន​ចេះ​ផុត​ឡើយ

28 ចំណែក​កូន​ចៅ​របស់​ពួក​អ្នក​បំរើ​ទ្រង់គេ​នឹង​ចេះ​តែ​មាន​នៅហើយ​ពូជ‌ពង្ស​របស់​គេ នឹង​បាន​តាំង​នៅ​ចំពោះ​ទ្រង់។