ទំនុក‌ដំកើង 102:9-15 KHOV

9 ទូល‌បង្គំ​បាន​ទទួល​ទាន​ផេះ​ទុក​ជា​អាហារហើយ​បាន​លាយ​គ្រឿង​ផឹក​របស់​ទូល‌បង្គំ​ដោយ​ទឹក​ភ្នែក

10 ដោយ​ព្រោះ​សេចក្ដី​ថ្នាំង‌ថ្នាក់និង​សេចក្ដី​ក្រោធ​របស់​ទ្រង់ដ្បិត​ទ្រង់​បាន​លើក​ទូល‌បង្គំ​ឡើង ហើយ​បោះ​ចោល​វិញ

11 អស់​ទាំង​ថ្ងៃ​អាយុ​នៃ​ទូល‌បង្គំដូច​ជា​ស្រមោល​ដែល​ជ្រេ​ទៅហើយ​ទូល‌បង្គំ​ក្រៀម​ទៅ​ដូច​ជា​ស្មៅ។

12 ៙ ប៉ុន្តែ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​នឹង​គង់​សោយ‌រាជ្យនៅ​អស់‌កល្ប‌ជានិច្ចហើយ​នឹង​មាន​សេចក្ដី​នឹក​ចាំ​ពី​ទ្រង់នៅ​អស់​ទាំង​ដំណ​មនុស្ស​ត​ទៅ

13 ទ្រង់​នឹង​ក្រោក​ឡើង ហើយ​មាន​សេចក្ដី​មេត្តា‌ករុណាដល់​ក្រុង​ស៊ីយ៉ូនដ្បិត​ដល់​វេលា​ហើយ ដែល​គួរ​ប្រោស​មេត្តា​ដល់​ទី​ក្រុងអើ ពេល​កំណត់​បាន​មក​ដល់​ហើយ

14 ពី​ព្រោះ​ពួក​អ្នក​បំរើ​ទ្រង់​គេ​អាល័យ​ដល់​អស់​ទាំង​ថ្មហើយ​ក៏​ស្តាយ​ស្រណោះ​ដល់​ធូលី​ដី​នៃ​ទី​ក្រុង

15 យ៉ាង​នោះ ពួក​សាសន៍​ដទៃ​នឹង​កោត‌ខ្លាចដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ាហើយ​អស់​ទាំង​ស្តេច​នៅ​ផែនដី​នឹង​ក្រែង​ខ្លាចដល់​សិរី‌ល្អ​នៃ​ទ្រង់