ទំនុក‌ដំកើង 103:1-6 KHOV

1 ឱ​ព្រលឹង​អញ​អើយចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ាហើយ​គ្រប់​ទាំង​អស់​ដែល​រួម​នៅ​ក្នុង​ខ្លួន​អញចូរ​សរសើរ​ដល់​ព្រះ‌នាម​បរិសុទ្ធ​នៃ​ទ្រង់​ដែរ

2 ព្រលឹង​អញ​អើយ ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ចុះហើយ​កុំ​ឲ្យ​ភ្លេច​បណ្តា​ព្រះ‌គុណ​ណា​មួយ​របស់​ទ្រង់​ឡើយ

3 ដែល​ទ្រង់​អត់​ទោស​ចំពោះ​អស់​ទាំង​ការ​ទុច្ចរិត​របស់​ឯងទ្រង់​ប្រោស​ជំងឺ​ទាំង​ប៉ុន្មាន​របស់​ឯង​ឲ្យ​ជា

4 ក៏​ជួយ​ជីវិត​ឯង​ឲ្យ​រួច​ពី​រណ្តៅហើយ​យក​សេចក្ដី​សប្បុរស និង​សេចក្ដី​មេត្តា‌ករុណាបំពាក់​ជា​មកុដ​ឲ្យ​ឯង​វិញ

5 ព្រម​ទាំង​ប្រោស​ប្រទាន​ឲ្យ​សំបក​កាយ​នៃ​ឯងបាន​ស្កប់‌ស្កល់​ដោយ​របស់​ល្អប្រយោជន៍​ឲ្យ​វ័យ​ក្មេង​ឯង បាន​កែ​ឡើង​ជា​ថ្មី ដូច​ជា​ឥន្ទ្រី

6 ព្រះ‌យេហូវ៉ា​ទ្រង់​សំរេច​កិច្ច‌ការ​ដ៏​សុចរិតហើយ​នឹង​សេចក្ដី​យុត្តិ‌ធម៌ចំពោះ​អស់​អ្នក​ណា​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន