ទំនុក‌ដំកើង 103:14-20 KHOV

14 ដ្បិត​ទ្រង់​ស្គាល់​រាង​កាយ​របស់​យើងក៏​នឹក​ចាំ​ថា យើង​គ្រាន់​តែ​ជា​ធូលី​ដី​ប៉ុណ្ណោះ

15 ចំណែក​ឯ​មនុស្ស ថ្ងៃ​អាយុ​របស់​គេ​ធៀប​ដូច​ជា​ស្មៅគេ​រីក​ឡើង​ដូច​ជា​ផ្កា​នៅ​ទី​វាល

16 ដ្បិត​កាល​ណា​ខ្យល់​បក់​មក​ត្រូវ នោះ​ក៏​សូន្យ​បាត់​ទៅហើយ​កន្លែង​នោះ​មិន​ស្គាល់​វា​ទៀត

17 តែ​សេចក្ដី​សប្បុរស​នៃ​ព្រះ‌យេហូវ៉ា​ស្ថិត‌ស្ថេរ​នៅតាំង​ពី​អស់‌កល្ប​ដរាប​ដល់​អស់​កល្ប‌ជានិច្ចចំពោះ​អស់​អ្នក​ដែល​កោត‌ខ្លាច​ដល់​ទ្រង់សេចក្ដី​សុចរិត​របស់​ទ្រង់ ក៏​នៅ​រហូត​ដល់​កូន​ចៅ​គេ​ត​ទៅ

18 គឺ​ដល់​អស់​អ្នក​ដែល​កាន់​តាម​សេចក្ដី​សញ្ញា​ទ្រង់និង​ពួក​អ្នក​ដែល​នឹក​ចាំ​ពី​អស់​ទាំង​សេចក្ដី​បញ្ញត្ត​ទ្រង់ដើម្បី​នឹង​ប្រព្រឹត្ត​តាម

19 ព្រះ‌យេហូវ៉ា​ទ្រង់​បាន​តាំង​បល្ល័ង្ក​ទ្រង់​នៅ​លើ​ស្ថាន‌សួគ៌ហើយ​រាជ្យ​ទ្រង់​ក៏​គ្រប់‌គ្រង​លើ​ទាំង​អស់

20 ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា អស់​ពួក​ទេវតារបស់​ទ្រង់​អើយ ជា​អ្នក​ដែល​មាន​ឥទ្ធិ‌ឫទ្ធិ​ខ្លាំងហើយ​ក៏​ប្រតិ‌បត្តិ​តាម​បង្គាប់​ទ្រង់ដោយ​ស្តាប់​តាម​ព្រះ‌សូរ‌សៀង​នៃ​ព្រះ‌បន្ទូល​ទ្រង់