ទំនុក‌ដំកើង 103:8-14 KHOV

8 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​សេចក្ដី​មេត្តា‌ករុណាហើយ​នឹង​អាណិត‌អាសូរទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​សេចក្ដី​សប្បុរស​ដ៏​បរិបូរ

9 ទ្រង់​នឹង​មិន​បន្ទោស​ជា​ដរាបក៏​មិន​ប្រកាន់​ជា​រៀង​រាប​ត​ទៅ​ដែរ

10 ទ្រង់​មិន​បាន​ប្រព្រឹត្ត​នឹង​យើងតាម​អំពើ​បាប​របស់​យើង​ទេក៏​មិន​បាន​សង​តាម​អំពើ​ទុច្ចរិត​របស់​យើង​ដែរ

11 ដ្បិត​ដែល​ផ្ទៃ​មេឃ​ខ្ពស់​ជាង​ផែនដី​ច្រើន​ប៉ុណ្ណាសេចក្ដី​សប្បុរស​របស់​ទ្រង់​ក៏​ធំ​ច្រើន​ប៉ុណ្ណោះចំពោះ​អស់​អ្នក​ដែល​កោត‌ខ្លាច​ដល់​ទ្រង់

12 ឯ​ទិស​ខាង​កើត​នៅ​ឆ្ងាយ​ពី​ទិស​ខាង​លិច​យ៉ាង​ណាទ្រង់​បាន​ដក​យក​អស់​ទាំង​ការ​ល្មើស​នៃ​យើងឲ្យ​ឃ្លាត​ឆ្ងាយ​ពី​យើង​យ៉ាង​នោះ​ដែរ

13 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌ហឫ‌ទ័យ​អាណិត​ដល់​អស់​អ្នកដែល​កោត‌ខ្លាច​ទ្រង់ដូច​ជា​ឪពុក​មាន​ចិត្ត​អាសូរ​ដល់​កូន​របស់​ខ្លួន​ដែរ

14 ដ្បិត​ទ្រង់​ស្គាល់​រាង​កាយ​របស់​យើងក៏​នឹក​ចាំ​ថា យើង​គ្រាន់​តែ​ជា​ធូលី​ដី​ប៉ុណ្ណោះ