1 ឱព្រលឹងអញអើយចូរសរសើរដល់ព្រះយេហូវ៉ាឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ ទ្រង់ធំក្រៃលែងទ្រង់ប្រដាប់អង្គដោយយសសក្តិ និងតេជានុភាព
2 ក៏ហ៊ុមអង្គដោយពន្លឺ ដូចជាទ្រង់ព្រះភូសាគឺទ្រង់ដែលលាតផ្ទៃមេឃ ដូចជាលាតបារាំ
3 ទ្រង់ដាក់ឫសដំណាក់ទ្រង់នៅក្នុងទឹកក៏យកពពកធ្វើជារថរបស់ទ្រង់ហើយទ្រង់យាងលើស្លាបខ្យល់
4 ទ្រង់យកខ្យល់ធ្វើជាអ្នកជូនដំណឹងរបស់ទ្រង់ហើយយកអណ្តាតភ្លើងធ្វើជាពួកបំរើទ្រង់