11 ក៏ឲ្យគ្រប់ទាំងសត្វនៅវាលមានទឹកផឹកឯលាព្រៃក៏ផឹកឆ្អែតដែរ
12 អស់ទាំងសត្វហើរលើអាកាសធ្វើសំបុកតាមផ្លូវទឹកទាំងនោះហើយកញ្ជ្រៀវលេងនៅលើមែកឈើ
13 ទ្រង់ស្រោចអស់ទាំងភ្នំពីដំណាក់ទ្រង់ហើយផែនដីបានពេញដោយផលនៃស្នាដៃទ្រង់
14 ទ្រង់ធ្វើឲ្យស្មៅដុះឡើងសំរាប់សត្វហើយបន្លែសំរាប់មនុស្សដើម្បីឲ្យទាំង២បានអាហារពីផែនដីមក
15 ព្រមទាំងស្រាទំពាំងបាយជូរដែលនាំឲ្យចិត្តមនុស្សបានសប្បាយនិងប្រេង សំរាប់ឲ្យមុខគេបានរលើបភ្លឺហើយអាហារផង សំរាប់ចំរើនកំឡាំងចិត្តមនុស្ស
16 អស់ទាំងដើមឈើរបស់ព្រះយេហូវ៉ាបានឆ្អែតគឺដើមតាត្រៅនៅភ្នំល្បាណូន ជាដើមដែលទ្រង់បានដាំ
17 ជាកន្លែងដែលសត្វស្លាបធ្វើសំបុកនៅឯសត្វកុកវាបានដើមកកោះជាទីអាស្រ័យ