16 អស់ទាំងដើមឈើរបស់ព្រះយេហូវ៉ាបានឆ្អែតគឺដើមតាត្រៅនៅភ្នំល្បាណូន ជាដើមដែលទ្រង់បានដាំ
17 ជាកន្លែងដែលសត្វស្លាបធ្វើសំបុកនៅឯសត្វកុកវាបានដើមកកោះជាទីអាស្រ័យ
18 អស់ទាំងភ្នំខ្ពស់ជាទីសំរាប់ពពែព្រៃហើយអស់ទាំងថ្មជាទីពឹងជ្រកនៃទន្សាយថ្ម
19 ទ្រង់បានដំរូវព្រះចន្ទ ទុកសំរាប់ជាទីកំណត់រដូវចំណែកព្រះអាទិត្យ ក៏ដឹងពេលដែលត្រូវលិចដែរ
20 ទ្រង់ធ្វើឲ្យងងឹត នោះគឺជាយប់ហើយជាពេលដែលគ្រប់ទាំងសត្វនៅព្រៃរមែងចេញមក
21 អស់ទាំងសិង្ហស្ទាវគ្រហឹមរកចាប់រំពាក៏សូមអាហារពីព្រះមក
22 លុះថ្ងៃរះឡើងកាលណា វាក៏បាត់ទៅចូលទៅដេកក្នុងរូងវាវិញ