32 កាលណាទ្រង់ក្រឡេកទតមកផែនដី នោះផែនដីក៏ញ័រកាលណាទ្រង់ពាល់ភ្នំ នោះភ្នំក៏ហុយផ្សែងឡើង
33 កាលនៅមានជីវិតនៅឡើយនោះទូលបង្គំនឹងច្រៀងថ្វាយព្រះយេហូវ៉ាជាដរាបកាលទូលបង្គំមាននៅៗឡើយនោះនឹងច្រៀងសរសើរដល់ព្រះនៃទូលបង្គំ
34 សូមឲ្យសេចក្ដីនឹកជញ្ជឹងរបស់ទូលបង្គំបានផ្អែមត្រចៀកដល់ទ្រង់ទូលបង្គំនឹងរីករាយក្នុងព្រះយេហូវ៉ា
35 សូមឲ្យពួកអ្នកមានបាបសូន្យចេញពីផែនដីទៅហើយកុំឲ្យមានមនុស្សអាក្រក់នៅសល់ឡើយចូរសរសើរដល់ព្រះយេហូវ៉ា ព្រលឹងអញអើយចូរសរសើរដល់ព្រះយេហូវ៉ាចុះ។