5 ទ្រង់បានតាំងឫសផែនដី ដើម្បីឲ្យបានមាំមិនឲ្យត្រូវរញ្ជួយនៅអស់កល្ប
6 ទ្រង់បានគ្របផែនដីដោយទឹកជ្រៅ ដូចជាគ្របដោយអាវទឹកនោះក៏គ្របអស់ទាំងភ្នំផង
7 កាលទ្រង់បង្គាប់ នោះទឹកបានហូរទៅក៏ប្រញាប់ទៅដោយសូរផ្គររបស់ទ្រង់
8 អស់ទាំងភ្នំបានដុះឡើងហើយច្រកទាំងប៉ុន្មានក៏ស្រុតទៅគឺនៅត្រង់កន្លែងដែលទ្រង់បានកំណត់ឲ្យ
9 ទ្រង់បានដាក់ព្រំខណ្ឌ មិនឲ្យទឹកហូររំលងឡើយដើម្បីកុំឲ្យឡើងលិចផែនដីទៀត
10 ទ្រង់ធ្វើឲ្យមានក្បាលទឹកផុះឡើងនៅក្នុងច្រកភ្នំទឹកនោះហូរនៅកណ្តាលភ្នំ
11 ក៏ឲ្យគ្រប់ទាំងសត្វនៅវាលមានទឹកផឹកឯលាព្រៃក៏ផឹកឆ្អែតដែរ