ទំនុក‌ដំកើង 105:12-18 KHOV

12 គ្រា​នោះ គេ​មាន​គ្នា​ចំនួន​តិចអើ មាន​តិច​ណាស់ហើយ​ក៏​គ្រាន់​តែ​ស្នាក់​នៅ​ក្នុង​ស្រុក​នោះ​ផង

13 គេ​ជា​អ្នក​ដើរ​ចុះ​ឡើង ពី​នគរ​១​ទៅ​នគរ​១ហើយ​ពី​ស្រុក​១​ទៅ​ដល់​សាសន៍​១​ទៀត

14 តែ​ទ្រង់​មិន​បើក​ឲ្យ​អ្នក​ណា​សង្កត់‌សង្កិន​គេ​ឡើងអើ ទ្រង់​បាន​ផ្ចាល​ទាំង​ពួក​ស្តេចដោយ​យល់​ដល់​គេ

15 ដោយ​ថា កុំ​ឲ្យ​ប៉ះពាល់​នឹង​អ្នកដែល​អញ​បាន​ចាក់​ប្រេង​តាំង​ឲ្យហើយ​កុំ​ឲ្យ​ប្រទូស‌រ៉ាយ​ដល់​ពួក​ហោរា​របស់​អញ​ឡើយ

16 ទ្រង់​បាន​បង្គាប់​ឲ្យ​មាន​អំណត់​កើត​ឡើង​ក្នុង​ស្រុកក៏​បាន​ផ្តាច់​អស់​ទាំង​អាហារ​ផង

17 ទ្រង់​បាន​ចាត់​មនុស្ស​ម្នាក់​ឲ្យ​ទៅ​មុន​គេគឺ​យ៉ូសែប ដែល​ត្រូវ​លក់​ទៅ​ធ្វើ​ជា​ខ្ញុំ​បំរើ

18 ជើង​គាត់​ត្រូវ​រឹត‌រួត​ជាប់​ដោយ​ចំណងហើយ​មាន​ច្រវាក់​ដែក​ជាប់​នៅ​ប្រាណ