ទំនុក‌ដំកើង 105:18-24 KHOV

18 ជើង​គាត់​ត្រូវ​រឹត‌រួត​ជាប់​ដោយ​ចំណងហើយ​មាន​ច្រវាក់​ដែក​ជាប់​នៅ​ប្រាណ

19 ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​ល្បង​ល​គាត់ដរាប​ដល់​កំណត់​ដែល​ពាក្យ​គាត់​បាន​សំរេច

20 ទើប​ស្តេច​បាន​ចាត់​គេ​ទៅ​ដោះ​លែង​គាត់​ចេញគឺ​ជា​អ្នក​ដែល​គ្រប់​គ្រង​លើ​សាសន៍​ផ្សេងៗ​បាន​ស្រាយ​គាត់​ឲ្យ​រួច

21 ក៏​បាន​តាំង​គាត់​ឡើង ឲ្យ​ធ្វើ​ជា​ម្ចាស់​លើ​ដំណាក់ហើយ​ជា​អ្នក​គ្រប់‌គ្រង​លើ​ព្រះ‌រាជ​ទ្រព្យ​ទាំង​អស់

22 ឲ្យ​មាន​អំណាច​នឹង​ចាប់​ចង​ពួក​វង្ស​នៃ​ស្តេច​តាម​ចិត្ត​បានហើយ​នឹង​បង្ហាត់​បង្រៀន​ឲ្យ​ពួក​ចាស់‌ទុំ​នៃ​ស្តេចមាន​ប្រាជ្ញា

23 ឯ​អ៊ីស្រា‌អែល​ក៏​ចូល​មក​ក្នុង​ស្រុក​អេស៊ីព្ទ​ដែរគឺ​យ៉ាកុប​បាន​ស្នាក់​នៅ​ក្នុង​ស្រុក​របស់​ហាំ

24 ព្រះ​ទ្រង់​ក៏​ចំរើន​រាស្ត្រ​ទ្រង់​ឲ្យ​ច្រើន​ឡើង​ក្រៃលែងព្រម​ទាំង​ឲ្យ​មាន​កំឡាំង​លើស​ជាង​ពួកដែល​តតាំង​នឹង​គេ​ផង